• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សកម្មភាពអប់រំផ្សព្វផ្សាយសហគមន៍ អំពីគម្រោង ” អនាម័យទឹកស្អាត ក្នុងគ្រាអាសន្ន “នៅស្រុកកំពង់ស្វាយ

សាខា កក្រក ខេត្តកំពង់ធំ៖ នៅថ្ងៃ សៅរ៍ ១៤ រោច ខែ កត្កិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០២០ នេះមន្រ្តីសាខា រួមទាំងអ្នកស្ម័គ្រចិត្ត បានចុះអប់រំផ្សព្វផ្សាយសហគមន៍ អំពីគម្រោង ” អនាម័យទឹកស្អាត ក្នុងគ្រាអាសន្ន ” ដែលឧបត្ថម្ភថវិកាដោយកាកបាទក្រហមជប៉ុនតាមរយះសហព័ន្ធអន្តរជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម(IFRC) ស្ថិតនៅក្នុងភូមិ បូពឹង ឃុំ កំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលមានអ្នកចូលរួមសរុបចំនួន ៣៨ នាក់ ស្រីចំនួន ៣២ នាក់ ។ គោលបំណងក្នុងការចុះផ្សព្វផ្សាយនេះគឺដើម្បីឱ្យប្រជាពលរដ្ឋយល់ដឹងអំពី៖

– ការផ្លាស់ប្តូរឥរិយាបថទម្លាប់នៃការបរិភោកទឹកឆៅមកប្រើប្រាស់ទឹកដាំពុះ

– ការយល់ដឹងផ្លូវចម្លងរោគ និងវិធីទប់ស្កាត់ផ្លូវចម្លងរោគសំខាន់ៗ វិធីលាងដៃនិងសាប៊ូ

– ការទុកដាក់ទឹកផឹកឱ្យមានសុវត្តិភាពតាមគ្រួសារ ។ឆ្លៀតក្នុងពេលនោះដែរមន្រ្តីសាខាបានធ្វើការផ្សព្វផ្សាយបន្ថែមអំពី ៖

-វិធានការការពារជំងឺកូវីដ-១៩

-វិធានការការពារជំងឺគ្រុនឈាមនិងគ្រុនឈីក

-ការលើកកម្ពស់សុខភាពមាតាទារកនិងកុមារ៕