• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សកម្មភាពអប់រំផ្សព្វផ្សាយ សុវត្ថិភាពចរាចរណ៍ និងពិការភាពនៅស្រុកប្រាសាទបាគង

សាខា កក្រក ខេត្តសៀមរាប៖នាព្រឹកថ្ងៃសុក្រ ១៣រោចខែកក្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១៣ខែវិច្ឆិការ ឆ្នាំ២០២០ មន្រ្តីសាខា យុវជនកាកកាកបាទក្រហមកម្ពុជា វិទ្យាល័យហ៊ុនសែនស្វាយធំ និងអ្នកស្ម័គ្រចិត្តឃុំកណ្តែកស្រុកប្រាសាទបាគង សហការជាមួយមន្រ្តី នគរបាលបុស្តិ៍ សរុបចំនួន ១៨នាក់ ស្រី ១២នាក់ បានចុះអប់រំផ្សព្វផ្សាយ សុវត្ថិភាពចរាចរណ៍ និងពិការភាព ដល់សិស្សានុសិស្ស ក្នុងវិទ្យាល័យ និងប្រជាពលរដ្ឋនៅទីប្រជុំជនផ្សារស្វាយធំ ក្នុងគោលបំណងចូលរួមចំណែកកាត់បន្ថយអត្រា ស្លាប់ របួស និងពិការ ដោយសារគ្រោះថ្នាក់ចរាចរណ៍និងក្រើនរម្លឹក

ដល់កុមារជាសិស្សានុសិស្ស ប្រជាពលរដ្ឋ អ្នកប្រើប្រាស់ផ្លូវ ទាំងអស់ ត្រូវពាក់មួកសយវត្ថិភាពឲ្យបានត្រឹមត្រូវ ឆ្លងផ្លូវត្រូវមើលគម្លាតសុវត្ថិភាព គោរពច្បាប់ចរាចរណ៍ ។ សកម្មភាពនេះសហការគាំទ្រដោយ អង្គការ Light for The World បានចែកជូនសម្ភារមួយចំនួនដូចខាងក្រោម៖

កូនសៀវភៅមូលដ្ឋានគ្រឹះសុវត្ថិភាពចរាចរណ៍ ចំនួន ៣៥០សន្លឹក ខិតប័ណ្ណពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ ៣០០ប័ណ្ណអនុក្រឹដ្ឋផាកពិន័យអន្តរការ ថ្មី ៣០០ សន្លឹក បិទរូបភាពផ្ទាំងធំ ១០ សន្លឹក បិទចំណាំងផ្លាត ម៉ូតូ រ៉ឺម៉ក ចំនួន ១៥ ។ ក្នុងសកម្មភាពនេះផងដែរ

បានផ្សព្វផ្សាអំពីវីធីការពារពីជំងឺ កូវីដ_១៩ ដោយបានចែកម៉ាស់ដល់សិស្ស ប្រជាពលរដ្ឋ ហើយបង្រៀនពីការពាក់ម៉ាស់ និងធ្វើអនាម័យលាងដៃឲ្យស្អាតជាប្រចាំ។