• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សកម្មភាពអប់រំផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ដល់ប្រជាពលរដ្ឋទូទៅនៅចំណុចភ្លើងស្តុបចំនួន ២កន្លែងក្នុងក្រុងកំពត

នៅព្រឹកថ្ងៃសៅរ៍ ៧រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត ដែលមានឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការសាខា បានចាត់មន្ត្រីសាខាកាកបាទក្រហមកម្ពុជា ខេត្តចំនួន ៣នាក់ ដឹកនាំកម្លាំងយុវជនកាកបាទក្រហមកម្ពុជាចំនួន ១៥នាក់ (ស្រី ១១នាក់) និងទីប្រឹក្សាយុវជនចំនួន ២នាក់ ដោយមានចូលរួមសហការពីមន្ត្រីនគរបាលចរាចរណ៍ចំនួន ៥នាក់ សរុបចំនួន ២៥នាក់ បានចុះអប់រំផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ដល់ប្រជាពលរដ្ឋទូទៅនៅចំណុចភ្លើងស្តុបចំនួន ២កន្លែងក្នុងក្រុងកំពត ។

ការចុះអនុវត្តការងារ សុវត្ថិភាពចរាចរណ៍នេះ ក្នុងគោលបំណង ដើម្បីចូលរួមចំណែកកាត់បន្ថយរបួស ពិការ និងស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ និងជួយដាស់តឿនក្រើនរម្លឹកដល់សាធារណជនទូទៅ ដែលបាននឹងកំពុងធ្វើដំណើរលើដងផ្លូវសាធារណៈត្រូវមានការភ្ញាក់រឭកខ្ពស់ ត្រូវចេះគោរពច្បាប់ចរាចរណ៍ផ្លូវគោកដូចជា៖ ភ្លើងសញ្ញា ស្លាកសញ្ញា គំនូសសញ្ញាចរាចរណ៍ កុំបើកបរហួសល្បឿនដែលច្បាប់បានកំណត់ កុំបើកបរជែងគ្នា បើកបរទោចក្រយានយន្តត្រូវពាក់មួកសុវត្ថិភាព និងការបើកបរត្រូវមានសុជីវធម៌ សីលធម៌ខ្ពស់ជានិច្ច ដើម្បីចៀសវាងបាននូវបញ្ហាប្រឈមដោយគ្រោះថ្នាក់ចរាចរណ៍ ដែលអាចនឹងកើតមានឡើងនៅគ្រប់ពេលវេលាដោយយថាហេតុ ។ ក្រុមការងារបានបិតចំណាំង ផ្លាតបានចំនួន ៥៦ សន្លឹក ចែកជូនចំណាំងផ្លាតចំនួន ៣៨សន្លឹក ខិតប័ណ្ណយល់ដឹងពីពិការភាពក្នុងសង្គមចំនួន ៧៣សន្លឹក ខិតប័ណ្ណសុវត្ថិភាពចរាចរណ៍ ផ្តើមចេញពីខ្ញុំចំនួន ៩៨ សន្លឹក ខិតប័ណ្ណការពារជីវិតអ្នក ពិសារគ្រឿងស្រវឹង កុំបើកបរចំនួន ៩៨ សន្លឹក ខិតប័ណ្ណ ការពារជីវិតអ្នកពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវចំនួន ៥៥ សន្លឹក និងខិតប័ណ្ណប្រការសំខាន់ៗដែលត្រូវចងចាំចំពោះអ្នកប្រើប្រាស់ផ្លូវចំនួន ១១៧សន្លឹក សៀវភៅអប់រំ មូលដ្ឋានគ្រឹះសុវត្ថិភាពចរាចរណ៍ចំនួន ១២ក្បាល និង ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីចំនួន ៣៩ ច្បាប់។

– មានអ្នកទទួលផលសរុបប្រមាណ ៥៣៤ នាក់ ស្រី ៣២៨នាក់ ។

ជាមួយគ្នានេះ ក្រុមការងារ ក៏បានធ្វើការផ្សព្វផ្សាយបញ្ជ្រាបនូវសាររបស់ក្រសួងសុខាភិបាលពាក់ព័ន្ធទៅនឹងវិធានការការពារពីជំងឺកូវីដ-១៩ ដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរលើដងផ្លូវសាធារណៈផងដែរ ៕