• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សកម្មភាពអប់រំផ្សព្វផ្សាយអំពីអនាម័យទឹកស្អាត បញ្ហាអេដស៍ និងជំងឺកូវីដ ១៩ ដល់ប្រជាពលរដ្ឋ និងអ្នកស្មគ្រ័ចិត្តកាកបាទក្រហមកម្ពុជានៅស្រុកចន្ទ្រា

សាខាកក្រកខេត្តស្វាយរៀង៖ នៅថ្ងៃពុធ១រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ ការិយាល័យការពារជម្ងឺឆ្លងនិងមិនឆ្លងនៃនាយកដ្ឋានសុខភាព កាកបាទក្រហមកម្ពុជាសហការជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងបានចុះអប់រំផ្សព្វផ្សាយអំពីអនាម័យទឹកស្អាតបញ្ហាអេដស៍ និងជំងឺកូវីដ១៩ដល់ប្រជាពលរដ្ឋ និងអ្នកស្មគ្រ័ចិត្តកាកបាទក្រហមកម្ពុជានៅឃុំចន្ទ្រា ស្រុកចន្ទ្រាក្រោមការឧបត្ថម្ភថវិកាពីបណ្តាញការងារអេដស៍ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក(អាត) ក្នុងគោលបំណងដើម្បីអប់រំផ្សព្វផ្សាយស្តីពីវិធានការ ការពារជំងឺកូវីដ ១៩ និងអនាម័យទឹកស្អាត

ការពារជំងឺដង្កាត់ផ្សេងៗដែលកំពុងរីករាលដាលនៅក្នុងសហគមន៍មួយចំនួននៅក្នុងប្រទេសកម្ពុជា ។

ពិធីនេះបានការអញ្ជើញ ចូលរួមពីលោក សរ វណ្ណា នាយកសាខា លោក ថន ថាវុទ្ធា ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកចន្ទ្រា ព្រមទាំងប្រជាពលរដ្ឋ អ្នកស្ម័គ្រចិត្តកាកបាទក្រហម សរុបចំនួន ៥២ នាក់ ។

លោក ថន ថាវុទ្ធា មានមតិស្វាគមន៍ និង បានថ្លែងអំណរគុណដល់កាកបាទក្រហមកម្ពុជា ក៍ដូចជាសាខាកាកបាទក្រហមកម្ពុជាខេត្ត ដែលកន្លងមកក៍ ដូចជាពេលនេះបានយចិត្តទុកដាក់គិតគូរពីបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍គ្រប់ពេលវេលា ។

ក្នុងឱការនោះលោក សរ វណ្ណា នាយកសាខា បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម ម៉ែន វិបុល ប្រធាគណៈកម្មាធិការសាខា ដល់ប្រជាពលរដ្ឋ អ្នកស្ម័គ្រចិត្ត ទាំងអស់ដោយក្តីនឹករលឹក ហើយសូមកុំមានការព្រួយបារម្មណ៍ត្រូវគិតគូពីសុខភាព ចំពោះបងប្អូនដែលទើបត្រឡប់មកពីក្រៅប្រទេស ត្រូវនៅដាច់ដោយឡែកពីគេរយៈពេល ១៤ ថ្ងៃ កុំឱ្យជួបជុំហូបចុកគ្រឿងស្រវឹងក្នុងពិធីផ្សេងៗ ។ ក្នុងករណីបើមានអារៈដូចជាក្អក ក្តៅខ្លួន ផ្តាស់សាយ គ្រុនក្តៅ ពិបាកដកដង្ហើម សូមទៅជួបគ្រូពេទ្យជំនាញដែលនៅជិតលោកអ្នកបំផុត រួចប្រាប់ពត៌មានអំពីប្រវត្តិនៃការធ្វើដំណើ និងប្រភេទរោគសញ្ញាដល់គ្រូពេទ្យ ។ លោកនាយកសាខាបានបន្តទៀតថា តាមការវាយតម្លៃកម្រិតហានិភ័យដែលអាចមានលទ្ធភាពឆ្លងក្នុងសហគមន៍របស់អង្គការសុខភាពពិភពលោកបានបង្ហាញថានៅក្នុងព្រះរាជាណាចក្រកម្ពុជាអាចឆ្លងទៅលើកក្តាដូចជា ការកើនឡើងនៃការហោះហើរ និងអ្នកដំណើមកប្រទេសកម្ពុជា មានការកើនឡើងនៃការនាំចូលជំងឺកូវីដ ១៩ អ្នកដំណើខ្លះមិនបានអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការចត្តាឡីស័កនៅគេហដ្ឋាននៅមានកម្រិត។ល។ បន្ទាប់មកក្រុមការងារក៍បានផ្សព្វផ្សាយពីវិធីការការពារ ថែទាំ និងកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ ១៩ ដែលមានដូចខាងក្រោម៖

១/ លាងដៃញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬអាល់កុល

២/ខ្ទប់មាត់ និងច្រមុះ នៅពេលក្អកឬកណ្ដាស់ដោយប្រើកែងដៃ ឬក្រដាស់អនាម័យ រួចបោះចោលក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ

៣/ ជៀសវាងប៉ះពាល់ ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ

៤/ ជៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់

៥/ បរិភោគ អាហារដែលចម្អិនបានល្អ

៦/ស្វាគមន៍ដោយសំពះជំនួសការចាប់ដៃ ក្នុងករណីសង្ស័យជំងឺកូវីដ ១៩ បុគ្គលដែលមានរោគសញ្ញាយ៉ាងតិចមួយក្នុងចំណោមសញ្ញាដូចតទៅ៖គ្រុនក្ដៅយ៉ាងតិច ៣៨ អង្សាសេ ក្អកហៀរសំបោរ ឈឺបំពង់ក ហត់ពិបាកដកដង្ហើម និងមានប្រវត្តិធ្វើដំណើរឬស្នាក់នៅក្នុងប្រទេសផ្សេងទៀតក្រៅពីប្រទេសកម្ពុជា ឬបានប៉ះពាល់ជាមួយអ្នកជំងឺកូវីដ ១៩ (បញ្ជាក់ពីមន្ទីរពិសោធន៍ក្នុងកំឡុងពេល១៤ថ្ងៃ) មុនចេញរោគសញ្ញា ។ អ្នកជំងឺ រលាកផ្លូវដង្ហើមធ្ងន់ធ្ងរ (គ្រុនក្ដៅនិងមុខសញ្ញារលាកផ្លូវដង្ហើមយ៉ាងតិចមួយ ដូចជា ក្អក ហត់ ពិបាកដកដង្ហើម) ដោយមិនដឹងមូលហេតុច្បាស់លាស់ និងតម្រូវឲ្យសម្រាកនៅមន្ទីរពេទ្យ ។ ក្នុងថ្ងៃនេះដែរក្រុមការងារក៍បាន ចែកជូនអ្នកចូលរួមចំនួន ៥២ នាក់ ក្នុងម្នាក់ទទួលបានអាល់កុល ១ ដប សាប៊ូ ១ ដុំ ម៉ាស ១ ខិតប័ណ្ណអប់រំផ្សព្វផ្សាយផ្ទាំងតូច ១ សន្លឹក និង ខិតប័ណ្ណអប់រំផ្សព្វផ្សាយផ្ទាំងធំ ១ សន្លឹក ។