• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សកម្មភាពអប់រំផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ដល់ប្រជាពលរដ្ឋទូទៅនៅក្រុងកំពត

នៅព្រឹកថ្ងៃអាទិត្យ ៦កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ នេះសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត ដែលមានឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការសាខា បានចាត់ឱ្យមន្ត្រីសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត ដឹកនាំកម្លាំងយុវជនកាកបាទក្រហមកម្ពុជាចំនួន ១៥នាក់ (ស្រី ១១នាក់) និងគ្រូទីប្រឹក្សាយុវជនចំនួន ២នាក់ ដោយមានចូលរួមសហការពីមន្ត្រីនគរបាលចរាចរណ៍ចំនួន ៥នាក់ សរុបចំនួន ២៤នាក់ បានចុះអប់រំផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ដល់ប្រជាពលរដ្ឋទូទៅនៅចំនុចផ្លូវកែងស្តុបចំនួន ២កន្លែងក្នុងក្រុងកំពត ។

ចំពោះការចុះអនុវត្តការងារ សុវត្ថិភាពចរាចរណ៍ខាងលើ ក្នុងគោលបំណង ដើម្បីជួយដាស់តឿនក្រើនរំលឹកដល់សាធារណជនទូទៅ ដែលបាននឹងកំពុងធ្វើដំណើរលើដងផ្លូវសាធារណៈត្រូវមានការភ្ញាក់រឭកខ្ពស់ ត្រូវចេះគោរពច្បាប់ចរាចរណ៍ផ្លូវគោកដូចជា៖ ភ្លើងសញ្ញា ស្លាកសញ្ញា គំនូសសញ្ញាចរាចរណ៍ កុំបើកបរហួសល្បឿនដែលច្បាប់បានកំណត់ កុំបើកបរជែងគ្នា បើកបរទោចក្រយានយន្តត្រូវពាក់មួកសុវត្ថិភាព និងការបើកបរត្រូវមានសុជីវធម៌ សីលធម៌ខ្ពស់ជានិច្ច ដើម្បីចៀសវាងបាននូវបញ្ហាប្រឈមដោយគ្រោះថ្នាក់ចរាចរណ៍ ដែលអាចនឹងកើតមានឡើងនៅគ្រប់ពេលវេលាដោយថាហេតុ និងបិតចំណាំងផ្លាតបានចំនួន ៨៧ សន្លឹក ព្រមទាំងចែកខិតប័ណ្ណចំនួន ២១៨ សន្លឹក ។ ជាមួយគ្នានេះ យុវជនកាកបាទក្រហមកម្ពុជា ក៏បានធ្វើការផ្សព្វផ្សាយបញ្ជ្រាបនូវសាររបស់ក្រសួងសុខាភិបាលពាក់ព័ន្ធទៅនិងវិធានការការពារពីជំងឺកូវីដ-១៩ ដល់សាធារណជនទូទៅដែលកំពុងធ្វើដំណើរលើដងផ្លូវសាធារណៈផងដែរ ៕