• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សកម្មភាពពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងការធ្វើចំណាកស្រុកដោយសុវត្ថិភាពនៅស្រុករំដួល ខេត្តស្វាយរៀង

ថ្ងៃសុក្រ ១១រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងបានបន្តចុះអប់រំផ្សព្វផ្សាយពីវិធានការការពារឆ្លងជំងឺកូវីដ ១៩ ព្រមទាំងផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងការធ្វើចំណាកស្រុកដោយសុវត្ថិភាព ជូនដល់បងប្អូនប្រជាពលរដ្ឋតាមដងផ្លូវ ទីសាធារណៈ ទីប្រជុំជន តាមផ្សា និងតាមខ្នងផ្ទះ មានការ ចាក់ជាសារ អំពាវនាវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា និងសារអប់រំរបស់ក្រសួងសុខាភិបាល តាមរថយន្ត និង ក្រុមការងារសាខា

ចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ពីវិធីលាងសម្អាតដៃ និងវិធីកាត់បន្ថយហានិភ័យ ពីការឆ្លងជំងឺកូវីដ ១៩ ក្នុងស្រុករំដួល នៅឃុំកំពង់ចក ឃុំសង្កែរ ឃុំបុសមន និង ឃុំពងទឹក ។

សូមបញ្ជាក់ថាក្នុងអំឡុងពេលនៃការចុះផ្សព្វផ្សាយនេះដែរ ក្រុមការងារបានរៀបចំបាញ់អាល់កុល លាងសម្អាតដៃ ចែកខិតប័ណ្ណអស់ចំនួន ៤១០ សន្លឹក ចែកម៉ាស់អស់ចំនួន ១៥០ បន្ទះ ចែកសាប៊ូដុំចំនួន ៧៤ ដុំ និងបិទស្ទីកឃ័រអប់រំពីការការពារជំងឺកូវីដ ១៩ តាមផ្ទះ ។

ក្នុងគោលបំណងដើម្បីចូលរួមផ្សព្វផ្សាយជូនដល់បងប្អូន ប្រជាពលរដ្ឋឲ្យបានទូលំទូលាយស្តីពីវិធានការ ការពារនិងរក្សាអនាម័យ ជាពិសេស អនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ក៏ដូចជាសារអប់រំនានារបស់ក្រសួងសុខាភិបាល សំដៅចូលរួមប្រយុទ្ឋប្រឆាំង ទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ ១៩ ទាំងអស់គ្នា ។