• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សកម្មភាពផ្សព្វផ្សាយ អប់រំស្ដីពីជំងឺកូវីដ-១៩ ជូនដល់គណៈកិត្តិយស គណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកវ៉ារិនខេត្តសៀមរាប

នៅព្រឹកថ្ងៃពុធ ទី២៤ ខែមីនា ឆ្នាំ២០២១ លោក លិវ ឡន ប្រធានការិយាល័យអភិវឌ្ឍ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានចុះផ្សព្វផ្សាយ និងនាំយកឯកសារអប់រំស្ដីពីជំងឺកូវីដ-១៩ ជូនដល់គណៈកិត្តិយស គណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកវ៉ារិន។ ការផ្សព្វផ្សាយនេះធ្វើឡើងក្នុងគោលបំណងផ្ដល់នូវការយល់ដឹងជាមូលដ្ឋានអំពី បច្ចុប្បន្នភាពជំងឺកូវី-១៩ វិធានការការពារខ្លួនពីជំងឺកូវីដ-១៩ យល់ដឹងពីករណីសង្ស័យជំងឺកូវីដ-១៩ និងការរស់នៅធម្មតា តាមបែបគន្លងថ្មី ដើម្បីផ្សព្វផ្សាយបន្តដល់អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជា និងប្រជាពលរដ្ឋនៅក្នុងសហគមន៍។ បច្ចុប្បន្នកម្ពុជាកំពុងមានការរីរាលដាលជាបន្តបន្ទាប់ជំងឺកូវីដ-១៩ ពីព្រឹត្តិការណ៍២០កុម្ភៈ យើងទាំងអស់គ្នាត្រូវប្រុងប្រយ័ត្នខ្ពស់បំផុត ពិសេសត្រូវអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ក្រសួងសុខាភិបាល ពិសេសវិធានការ ៣ការពារ ៣កុំ និង២ចូលរួម គឺ៖

– ៣ ការពារ ៖ ពាក់ម៉ាសឱ្យបានត្រឹមត្រូវ លាងសម្អាតដៃឱ្យបានញឹកញាប់ រក្សាគម្លាតសុវត្ថិភាព (យ៉ាងតិច១,៥ម៉ែត្រ)

– ៣ កុំ ៖ កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំទៅកន្លែងមានមានមនុស្សច្រើនកុះករ និងកុំប៉ះពាល់គ្នា ដោយចាប់ដៃ កោកស្មា ឬឱបគ្នាជាដើម

– ២ ចូលរួម ៖ ចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ និងចូលរួមស្កេនកូដទីតាំងទប់ស្កាត់ជំងឺកូវីដ-១៩៕