• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សកម្មភាពផ្សព្វផ្សាយ អនាម័យទឹកស្អាត នៅក្នុងស្រុកទឹកឈូ ខេត្តកំពត

នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែ កក្កដា ឆ្នាំ២០២០ នេះ ដោយមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពប្រជាពលរដ្ឋ ពីសំណាក់ឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការសាខាកាកបាទកម្ពុជា ខេត្តកំពត បានចាត់ឱ្យលោកមុំ ក្រឹង នាយកប្រតិបត្តិសាខា សហការជាមួយក្រុមការងារអនាម័យទឹកស្អាត ក្នុងគ្រាអាសន្ន កាកបាទក្រហមកម្ពុជា  ដឹកនាំអ្នកស្ម័ចិត្តចុះផ្សព្វផ្សាយអំពីអនាម័យទឹកស្អាត និងកាត់បន្ថយហានិភ័យជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋនៅភូមិកំពង់ក្រុង ឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត  ដែលមានអ្នកចូលរួមសរុបប្រមាណ ៤០នាក់ ស្រី២៥នាក់ ។

ការចុះផ្សព្វផ្សាយនេះ មានគោលបំណងដើម្បីបង្កើនការយល់ដឹងផ្នែកអនាម័យ ទទួលទានទឹកស្អាត និងការពារជំងឺគ្រុនឈាមដោយបំបាត់ជម្រកមូសនៅជុំវិញផ្ទះ។ ក្រុមការងារបានផ្តល់សារអប់រំដល់ប្រជាពលរដ្ឋពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ ដើម្បីពង្រឹងការទប់ស្កាត់ការចម្លងក្នុងសហគមន៍ លើកកម្ពស់ការផ្លាស់ប្តូទម្លាប់អនាម័យពីអវិជ្ជមាន ទៅវិជ្ជមាន ត្រូវបន្តជានិច្ចយកចិត្តទុកដាក់ខ្ពស់ និងត្រូវមានអនាម័យជាប្រចាំ ដោយលាងសំអាតដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ ឬអាល់កុលហ្សែល ហើយប្រសិនបើចេញទៅទីសាធារណៈ ត្រូវពាក់ម៉ាស់ជាប់ជានិច្ច រក្សាគម្លាតសុវត្ថិភាព និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល៕