• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សកម្មភាពផ្សព្វផ្សាយ ចុះចែកម៉ាស់ និងខិតប័ណ្ណដល់សិស្សដែលចូលរៀន នៅវិទ្យាល័យ អនុវិទ្យាល័យ ក្នុងស្រុករវៀង

នៅថ្ងៃសៅរ៍ ទី០២ ខែតុលា ឆ្នាំ២០២១ លោក ហោ ប៊ុនហួរ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុករវៀង ព្រមទាំងក្រុមការងារបាន ធ្វើការផ្សព្វផ្សាយ និងចុះចែកម៉ាស់ និង ខិតប័ណ្ណដល់សិស្សដែលចូលរៀន នៅវិទ្យាល័យរវៀង អនុវិទ្យាល័យរហ័ស អនុវិទ្យាល័យរស្មីរីករាយ សាលាឃុំរហ័ស ។ ក្នុងឱកាសនោះដែរលោកប្រធាននឹងក្រុមកាងារ ចែកជូនម៉ាស់ចំនួន ៨០០ម៉ាស់អាកុល១៥លីត្រម៉ាស់១៥ប្រអប់ប្រដាប់វាស់កំដៅ ៣របស់រដ្ឋបាស្រុកនិងបានផ្តាំផ្ញើសូមឲ្យប្អូនៗ ក្មួយៗសិស្សានុ សិស្សត្រូវចូល រួមអនុវត្តឲ្យបានជាប់ជានិច្ចនូវវិធាន ការសុខាភិបាល និងអនុសាសន៏ដ៏ខ្ពងខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ៣កុំ និង៣ការពារដើម្បីចូល រួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ពិសេសដើម្បីឲ្យប្អូនៗ ក្មួយៗបានចូលសិក្សា និងបានប្រឡងនាពេលខាងមុខនេះ។