• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សកម្មភាពផ្សព្វផ្សាយអំពីជំងឺកូវីដ-១៩ដល់សិស្សានុសិស្សអនុវិទ្យាល័យ បរយ៉ាខា ខេត្តប៉ៃលិន

នៅថ្ងៃចន្ទ ទី២០ ខែកញ្ញា ឆ្នាំ២០២១  ក្រុមប្រតិបត្តិសាខាបានដឹកនាំយុវជនកាកបាទក្រហមកម្ពុជាចុះធ្វើការអប់រំផ្សព្វផ្សាយអំពីជំងឺកូវីដ-១៩ដល់សិស្សានុសិស្ស បានចំនួន៣៤៧នាក់ ស្រី១៧៨ នាក់ ចែកបណ្ណផ្សព្វផ្សាយ ៣កុំ ៣ការពារ ចំនួន៣២សន្លឹក ផ្ទាំងរូបភាព ៣កុំ ៣ការពារ ចំនួន៥សន្លឹក នៅសាលាអនុវិទ្យាល័យ បរយ៉ាខាដើម្បីអោយប្អូនៗសិស្សានុសិស្សមានការប្រុងប្រយ័ត្នខ្ពស់ចំពោះវីរុសនេះ ដោយត្រូវមានអនាម័យ ឧស្សាហ៍ លាងសម្អាតដៃជាមួយសាប៊ូ អាល់កុល ឬជែលនិងម៉ាសជាប់ជាប្រចាំ  ដើម្បីចូលរួមការពារអំពីមេរោគ កូវីដ-១៩ បម្លែងថ្មី ( ដែលតា )ដ៏កាចសាហាវនេះ ហើយត្រូវបានលើកទឹកចិត្តសិស្សានុសិស្សទូទៅ អនុវត្តឲ្យបាននូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺ ៣ការពារ និង ៣ កុំ ព្រមទាំងសារអប់រំនានារបស់ក្រសួងសុខាភិបាល សំដៅចូលរួមប្រយុទ្ឋប្រឆាំងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ 19 កុំអោយមានការរីករាលដាលចូលក្នុងសហគមន៍យើងបានឡើយ។