• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សកម្មភាពផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-19 និង ច្បាប់ចរាចរណ៍ផ្លូវគោកនៅខេត្តប៉ៃលិន

នៅថ្ងៃពុធ ទី២១ ខែកក្កដា ឆ្នាំ២០២១  ក្រុមប្រតិបត្តិសាខា កាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន យុវជន និង អ្នកស្ម័គ្រចិត្ត កក្រក បានធ្វើសកម្មភាពផ្សព្វផ្សាយ តាម២ គោលដៅ៖ គោលដៅទី ១ នៅចំណុច ផ្សារព្រំ គោលដៅទី ២  នៅចំណុច ផ្សារប៉ាហ៊ី សំដៅផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-19 និង ច្បាប់ចរាចរណ៍ផ្លូវគោក រំលឹកដល់បងប្អូនក្នុងទីប្រជុំជន អោយមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការធ្វើដំណើរទៅទីជិតទីឆ្ងាយ ជិះសូមពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវតាមការណែនាំ និង ពាក់ម៉ាសជាប់ជាប្រចាំ បងប្អូនត្រូវអនុវត្តឲ្យបាននូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺ ៣ការពារ និង ៣ កុំ ព្រមទាំងសារអប់រំនានារបស់ក្រសួងសុខាភិបាល សំដៅចូលរួមប្រយុទ្ឋប្រឆាំងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ 19 កុំអោយមានការរីករាលដាលចូលក្នុងសហគមន៍យើងបានឡើយ។