• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សកម្មភាពផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងការការពារការរាតត្បាតជំងឺកូវីដ ១៩នៅស្រុកបាកាន ខេត្តពោធិ៍សាត់

នៅថ្ងៃពុធ ទី២៦ ខែឧសភា  ឆ្នាំ២០២១ ដោយផ្អែកតាមការណែនាំរបស់កាកបាទក្រហមកម្ពុជានិងមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពប្រជាពលរដ្ឋ ពីសំណាក់ឯកឧត្តមបណ្ឌិតម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខា បានចាត់ឲ្យមន្រ្តីប្រតិបត្តិសាខា ចុះអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងការការពារការរាតត្បាតជំងឺកូវីដ ១៩ ចំនួន៣ថ្ងៃចាប់ពីថ្ងៃទី២៤-២៦ដល់ប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ និងធ្វើដំណើរតាមដងផ្លូវសាធារណៈ ដែលស្ថិតនៅឃុំបត់កណ្តោល ឃុំត្រពាំងជង និងឃុំរំលិច ស្រុកបាកាន ខេត្តពោធិ៍សាត់ ដែលមានអ្នកចូលរួមចំនួន៥៧៤នាក់ ស្រី២៨៦នាក់ ។

គោលបំណងផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងការការពារការរាតត្បាតជំងឺកូវីដ ១៩ បង្ហាញពីរបៀបលាងដៃអោយត្រឹមត្រូវ និងផ្សព្វផ្សាយសារអប់រំរបស់ក្រសួងសុខាភិបាល ចែកខិតប័ណ្ណ ពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ ។

នាឱកាសនោះ ក្រុមការងារទាំងអស់ បាន ចែកខិតប័ណ្ណ៤២៣សន្លឹក  និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប សូមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងប្រកាន់យកនូវវិធានការការពារខ្លួនពីកូវីដ-១៩ ដូចខាងក្រោម ៖

៣ការពារ(១. ពាក់ម៉ាស ២.លាងសម្អាតដៃឲ្យបានញឹកញាប់ ៣.គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ចាប់ពី១ម៉ែត្រកន្លះឡើងទៅ ) ៣កុំ (១.កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំប្រើម៉ាស៊ីនត្រជាក់ច្រើនពេក ២.កុំទៅកន្លែងមានមនុស្សច្រើនកុះករ ៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម) និង២ចូលរួម (១.ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩

២.ស្កេនកូដទីតាំងទប់ស្កាត់កូវីដ-១៩ )៕