• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សកម្មភាពផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងការការពារការរាតត្បាតជំងឺកូវីដ ១៩ ក្នុងទីប្រជុំជន ផ្សារ និងប្រជាពលរដ្ឋ នៅខេត្តស្វាយរៀង

នៅថ្ងៃទី ៧ ខែ មេសា ឆ្នាំ ២០២១ នេះឯកឧត្តម ម៉ែន វិបុល ប្រធាន គណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងបានចាត់ឲ្យក្រុមប្រតិបត្តិសាសាខា បន្តចុះធ្វើយុទ្ធនាការផ្សព្វផ្សាយពីវិធី កាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋ រស់នៅតាមទីប្រជុំជន តាមផ្លូវសាធារណៈ ត្រង់ចំណុចផ្សាជីភូ សង្កាត់ច្រកម្ទេស ក្រុងបាវិត ផ្សាមេសរថ្ងក ស្រុកចន្ទ្រា ដែលក្រុមការងារ បានផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋបានចំនួន ២៧០ នាក់ស្រី ១៣៥ នាក់ ។ ក្នុងគោលបំណង ដើម្បីចូលរួមផ្សព្វផ្សាយជូនដល់ បងប្អូន ប្រជាពលរដ្ឋឲ្យបានទូលំទូលាយស្តីពីវិធានការ ការពារនិងរក្សាអនាម័យ ជាពិសេស អនុវត្តនូវអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ក៏ដូចជាសារ អប់រំនានារបស់ក្រសួងសុខាភិបាល សំដៅចូលរួមប្រយុទ្ឋប្រឆាំង ទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ ១៩ ទាំងអស់គ្នា ។ ក្នុងយុទ្ធនាការផ្សព្វផ្សាយ នេះដែរ ក្រុមការងារផ្សព្វផ្សាយបានប្រើប្រាស់ អាកុលលាងដៃ ចែកម៉ាស ចំនួន ១២០ សន្លឹក បិទផ្ទាំងរូបភាពផ្សព្វផ្សាយចំនួន ៤៥ សន្លឹក ចែកសាប៊ូ ៥០ ដុំ ខិត្តប័ណ្ណ ផ្សព្វផ្សាយពីវិធានការការពារ ខ្លួនពី កូវីដ-១៩ និយមន័យករណីសង្ស័យជំងឺកូវីដ-១៩ ចំនួន ១២០ បណ័្ណរបៀបលាងសម្អាតដៃជាមួយសាប៊ូ នឹងទឹក ចំនួន ១២០ បណ័្ណ និងវិធីកាត់បន្ថយហានិភ័យ ពីការឆ្លង ជំងឺកូវីដ-១៩ ចំនួន ១២០ បណ័្ណ ព្រមទាំងបាន ផ្សព្វផ្សាយសារអប់រំរបស់ក្រសួងសុខាភិបាល និងអនុក្រិត្យស្តីពី វិធានការសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លង នៃ ជំងឺកូវីដ-១៩ ដោយប្រដាប់បំពងសម្លេងតាមរថយន្ត ជាពិសេស ផ្សព្វផ្សាយអនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា “៣ ការពារ ៣កុំ ២ ចូលរួម និង សារអប់រំនានារបស់ក្រសួងសុខាភិបាលរួមមាន៖

១. លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុលលាងដៃ ឬអាល់កុលហ្សែល ។

២. ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ ដោយប្រើកែងដៃ ឬក្រដាសអនាម័យ រួចបោះចោល ក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ ។

៣. ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ ។

៤.ជៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់ ។

៥.បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ ។

៦. ស្វាគមន៍ដោយសំពះ ជំនួសការចាប់ដៃ ។

សម្រាប់ព័ត៌មានបន្ថែម ឬមានករណីសង្ស័យ សូមទំនាក់ទំនងតាមលេខទូរស័ព្ទ ១១៥ ដោយឥតគិតថ្លៃ ។ ជាមួយគ្នានោះដែរក្រុមការងារក៏បានផ្សព្វផ្សាយអោយបងប្អូនប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាផងដែរ។