• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សកម្មភាពផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងការការពារការរាតត្បាតជំងឺកូវីដ ១៩ ក្នុងទីប្រជុំជន ផ្សារ និងប្រជាពលរដ្ឋ នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម

នៅ ថ្ងៃពុធ ទី៧ ខែមេសា ឆ្នាំ២០២១  ឯកឧត្តម អ៊ុន ចាន់ដា  ប្រធានគណៈកម្មាធិការសាខា បានចាត់ឲ្យលោក នាយកប្រតិបត្តិសាខា និងមន្ត្រីសាខា ដឹកនាំមន្ត្រីអនុសាខាស្រុក ទីប្រឹក្សាយុវជន អ្នកស្ម័គ្រចិត្ត និង យុវជនកាកបាទក្រហមកម្ពុជា  សរុបចំនួន ១៤នាក់ (ស្រីចំនួន ៨នាក់) បន្ត ចុះអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងការពារការឆ្លងរាតត្បាតនៃជំងឺកូវីដ ១៩ ក្នុងទីប្រជុំជន ផ្សារព្រៃទទឹង និងតាមខ្នងផ្ទះប្រជាពលរដ្ឋ  ភូមិព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ  ដែលមានអ្នកចូលរួម សរុបចំនួន ៣១៥ នាក់ (ស្រី ២១២ នាក់ )។

ក្រុមការងារ បានចាក់ផ្សាយសាររបស់សម្តេចតេជោ ហ៊ុន សែន និងសារណែនាំ របស់ក្រសួងសុខាភិបាលតាមឧគ្ឃោសនស័ព្ទ ហើយបានអនុវត្តគម្លាតសុវត្ថិភាពបុគ្គល ធ្វើការអប់រំផ្សព្វផ្សាយ អំពីវិធានការទប់ស្កាត់ និងការការពារការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ តាមរយៈនៃការបង្ហាញពីរបៀបពាក់ម៉ាស់, របៀបលាងសំអាតដៃ អោយបានត្រឹមត្រូវនិងញឹកញាប់, ការរក្សាគម្លាតសុវត្ថិភាពសង្គម ហើយបានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្នការពារខ្លួនអោយបានជាប្រចាំ ពិសេស ចូលរួមអនុវត្តអោយបានខ្ជាប់ខ្ជួននូវវិធានការ ” ៣ការពារ, ៣កុំ និង ២ចូលរួម” ព្រមទាំងសារអប់រំនានារបស់ក្រសួងសុខាភិបាល ដើម្បីបង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ១៩ ចូលក្នុងសហគមន៍ ។

ក្នុងការងារផ្សព្វផ្សាយនេះ ក្រុមការងារ បានប្រើប្រាស់ទឹកអាល់កុល ៣លីត្រ ចែកម៉ាស់ចំនួន ២៥០ម៉ាស់, ចែកខិតប័ណ្ណផ្នត់ចំនួន ១៥០សន្លឹក ខិត្តប័ណ្ណមធ្យមចំនួន ៣០សន្លឹក និងប័ណ្ណប្រកាសខ្នាតតូច ចំនួន ១០០សន្លឹក និងសាប៊ូលាងដៃចំនួន ១៥ ដុំ ៕