• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សកម្មភាពផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងការការពារការរាតត្បាតជំងឺកូវីដ ១៩ ដល់ប្រជាពលរដ្ឋ និងអាជីវករលក់ដូរក្នុងផ្សារត្រែងត្រយឹង កំពង់ស្ពឺ

ព្រឹកថ្ងៃអង្គារ ទី ៦ខែមេសា ឆ្នាំ២០២១ ដោយផ្អែកតាមការណែនាំរបស់ កាកបាទក្រហមកម្ពុជា និងមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពប្រជាពលរដ្ឋ ពីសំណាក់ឯកឧត្តម វ៉ី សំណាង ប្រធានគណៈកម្មាធិការសាខា បានចាត់ឲ្យលោកស្រី អោម ចន្នា  នាយិកាសាខា មន្ត្រីសាខា-អនុសាខា ទីប្រឹក្សាយុវជន អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហម បានចុះអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងការការពារការរាតត្បាតជំងឺកូវីដ ១៩ ដល់ប្រជាពលរដ្ឋ និងអាជីវករលក់ដូរក្នុងផ្សារត្រែងត្រយឹង ស្ថិតក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

គោលបំណង : អោយសារធារណះជនបានយល់ពីវិធានការការពារ និងទប់ស្កាត់ជំងឺកូវីដ ១៩ និងផ្លាស់ប្តូរឥរិយាបទ តាមរយះសារអប់រំរបស់ក្រសួងសុខាភិបាល និងខិតបណ័ដែលបានចែកជូន។

នាឱកាសនោះ ក្រុមការងារទាំងអស់ បានរៀបចំបាញ់អាល់កុល ចែកម៉ាស់ ចែកខិតប័ណ្ណ និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប សូមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងប្រកាន់យមនូវវិធានការការពារខ្លួនពីកូវីដ-១៩ ដូចខាងក្រោម ៖

៣ការពារ (១. ពាក់ម៉ាស ២.លាសម្អាតដៃឲ្យបានញឹកញាប់ ៣.គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ចាប់ពី១ម៉ែត្រកន្លះឡើងទៅ ) ៣កុំ (១.កុំចូលទៅកន្លងបិទជិតគ្មានខ្យលចេញចូល កុំប្រើម៉ស៊ីនត្រជាក់ច្រើនពេក ២.កុំទៅកន្លែងមានមនុស្សច្រើនកុះករ ៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម) និង២ចូលរួម (១.ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩  ២.ស្កេនកូដទីតាំងទប់ស្កាត់កូវីដ-១៩ )៕