
សកម្មភាពផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងការការពារការរាតត្បាតជំងឺកូវីដ ១៩ ដល់ប្រជាពលរដ្ឋនៅក្នុងសង្កាត់ក្រាំងអំពិល និងសង្កាត់កំពង់កណ្តាល នៃក្រុងកំពត
នៅព្រឹកថ្ងៃសុក្រ ទី០២ ខែមេសា ឆ្នាំ២០២១ ដោយមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពប្រជាពលរដ្ឋ ពីសំណាក់ឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការសាខា បានចាត់ឲ្យមន្រ្តីប្រតិបត្តិសាខា ដឹកនាំ មន្ត្រីអនុសាខា កម្លាំងអ្នកស្ម័គ្រចិត្តកាកបាទក្រហម និងអាជ្ញាធរមូលដ្ឋាន ចុះអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងការការពារការរាតត្បាតជំងឺកូវីដ ១៩ ដល់ប្រជាពលរដ្ឋនៅក្នុងសង្កាត់ក្រាំងអំពិល និងសង្កាត់កំពង់កណ្តាល នៃក្រុងកំពត ខេត្តកំពត បានចំនួន១៨៨ខ្នងផ្ទះ ស្មើនឹងមនុស្ស៥៦៤នាក់ ស្រី៣៤៧នាក់ ។
គោលបំណងផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងការការពារការរាតត្បាតជំងឺកូវីដ ១៩ បង្ហាញពីរបៀបលាងដៃអោយត្រឹមត្រូវ និងផ្សព្វផ្សាយសារអប់រំរបស់ក្រសួងសុខាភិបាល ចែកខិតប័ណ្ណ ពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ ។
នាឱកាសនោះ ក្រុមការងារបាញ់អាល់កុល ចែកម៉ាស់អស់ចំនួន១៥ប្រអប់ ចែកខិតប័ណ្ណ៥៦៤សន្លឹក និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប សូមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងប្រកាន់យកនូវវិធានការការពារខ្លួនពីជំងឺកូវីដ-១៩ ដូចខាងក្រោម ៖
៣ការពារ (១. ពាក់ម៉ាស ២.លាងសម្អាតដៃឲ្យបានញឹកញាប់ ៣.គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ចាប់ពី១ម៉ែត្រកន្លះឡើងទៅ ) ៣កុំ (១.កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំប្រើម៉ាស៊ីនត្រជាក់ច្រើនពេក ២.កុំទៅកន្លែងមានមនុស្សច្រើនកុះករ ៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម) និង២ចូលរួម (១.ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ២.ស្កេនកូដទីតាំងទប់ស្កាត់កូវីដ-១៩ )៕