• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សកម្មភាពផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងការការពារការរាតត្បាតជំងឺកូវីដ ១៩ ដល់ប្រជាពលរដ្ឋ និងអាជីវករលក់ដូរក្នុងផ្សារនៃស្រុកថ្ពង ខេត្តកំពង់ស្ពឺ

ព្រឹកថ្ងៃព្រហស្បតិ៍ ទី១ ខែមេសា ឆ្នាំ២០២១ ដោយផ្អែកតាមការណែនាំរបស់ កាកបាទក្រហមកម្ពុជា និងការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម វ៉ី សំណាង ប្រធានគណៈកម្មាធិការសាខា បានចាត់ឲ្យលោកស្រី អោម ចន្នា  នាយិកាសាខា លោកស្រី ផល ចន្ធី អនុប្រធានគណៈកម្មាធិការអនុសាខាស្រុកថ្ពង មន្ត្រីអនុសាខា ទីប្រឹក្សាយុវជន អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហម បានចុះអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងការការពារការរាតត្បាតជំងឺកូវីដ ១៩ ដល់ប្រជាពលរដ្ឋ និងអាជីវករលក់ដូរក្នុងផ្សារក្រុមហ៊ុន phnom penh sugar និងផ្សារអមលាំង ស្ថិតក្នុងឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។

គោលបំណងផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងការការពារការរាតត្បាតជំងឺកូវីដ ១៩ បង្ហាញពីរបៀបលាងដៃអោយត្រឹមត្រូវ និងផ្សព្វផ្សាយសារអប់រំរបស់ក្រសួងសុខាភិបាល ចែកខិតប័ណ្ណ ពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ ។

នាឱកាសនោះ ក្រុមការងារទាំងអស់ បានរៀបចំបាញ់អាល់កុល ចែកម៉ាស់ ចែកខិតប័ណ្ណ និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប សូមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងប្រកាន់យមនូវវិធានការការពារខ្លួនពីកូវីដ-១៩ ដូចខាងក្រោម ៖

៣ការពារ (១. ពាក់ម៉ាស ២.លាសម្អាតដៃឲ្យបានញឹកញាប់ ៣.គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ចាប់ពី១ម៉ែត្រកន្លះឡើងទៅ ) ៣កុំ (១.កុំចូលទៅកន្លងបិទជិតគ្មានខ្យលចេញចូល កុំប្រើម៉ស៊ីនត្រជាក់ច្រើនពេក ២.កុំទៅកន្លែងមានមនុស្សច្រើនកុះករ ៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម) និង២ចូលរួម (១.ចាការក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩  ២.ស្កេនកូដទីតាំង ទប់ស្កាត់កូវីដ-១៩ )៕