• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សកម្មភាពផ្សព្វផ្សាយអំពីការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ (COVID-19) ជូនដល់ប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ នៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី

នាព្រឹកថ្ងៃអាទិត្យ ទី២៨ ខែមីនា ឆ្នាំ២០២១ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី បានចុះផ្សព្វផ្សាយអំពីការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ (COVID-19) ជូនដល់ប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ ចំនួន ៥៤គ្រួសារ (ស្មេីនឹង ១៧៤នាក់, ស្រី​ ៩២នាក់) ស្ថិតនៅភូមិចំនួន៣ ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ការផ្សព្វផ្សាយនេះដែរ ក្រុមការងារសាខា បានអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ឲ្យយល់ដឹងអំពីការទប់ស្កាត់នូវជំងឺកូវីដ-១៩ នេះ ដែលជាជំងឺមួយធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងពិភពលោកក៏ដូចជាប្រទេសកម្ពុជា មានការព្រួយបារម្ភជាខ្លាំងដោយអនុវត្តតាមវិធីងាយៗ តាមការណែនាំរបស់ក្រសួងសុខាភិបាលដូចតទៅ៖

១.លាងដៃនឹងសាប៊ូទឹកស្អាតឬទឹកអាល់កុល អាល់កុលហ្សែល ឲ្យបានញឹកញាប់

២.នៅពេលក្អក ឬកណ្តាស់ត្រូវខ្ទប់មាត់ និងច្រមុះដោយប្រើកែងដៃ ឬក្រដាស់អនាម័យ រួចបោះចោលក្នុងធុងសំរាមភ្លាម បន្ទាប់​មកលាងដៃរបស់អ្នកជាមួយសាប៊ូនិងទឹកស្អាត

៣.ជៀសវាងប៉ះពាល់ ភ្នែក ច្រមុះ ឬមាត់

៤.កាត់បន្ថយការជួបជុំក្នុងសង្គម និងការចំណាយពេលវេលានៅកន្លែងប្រមូលផ្ដុំ

៥.ជៀសវាងប៉ះពាល់​ជិតស្និទ្ធ​ជាមួយអ្នកមានជំងឺផ្លូវដង្ហើមស្រួច ដូចជាគ្រុនក្ដៅ ក្អក កណ្ដាស់ ឬផ្ដាសាយ

៦.សម្អាត​និងសម្លាប់មេរោគលើវត្ថុនិងលើផ្ទៃឲ្យបានញឹកញាប់។​

ព័ត៌មាន​បន្ថែម​ សូមទាក់ទងទៅកាន់លេខ ១១៥ ដោយឥតគិតថ្លៃ​។​

ក្រៅពីផ្សព្វផ្សាយជូនប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ សាខាក៏បានផ្ដល់ជូននូវសម្ភារមួយចំនួនរួមមាន ផ្ទាំងផ្សព្វផ្សាយអំពីជំងឺកូវីដ-១៩ ចំនួន ១ផ្ទាំង អាវយឺត១ ម៉ាស់១ និងសាប៊ូលាងដៃចំនួន ១ដុំ​ផងដែរ​៕