• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សកម្មភាពផ្សព្វផ្សាយអំពីជំងឺ កូវីដ-១៩ ដល់ប្រជាពលរដ្ឋទូទៅនៅ ក្រុងតាខ្មៅ និងផ្សារព្រែកតូច ឃុំព្រែកគយ ស្រុកស្អាង

នៅថ្ងៃសុក្រ ទី២៦ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានណែនាំឲ្យក្រុមប្រតិបត្តិសាខា ដឹកនាំយុវជនកាកបាទក្រហមកម្ពុជា សរុប ៦នាក់ ចុះផ្សព្វផ្សាយវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ កូវីដ-១៩ ដល់ប្រជាពលរដ្ឋទូទៅតាមដងផ្លូវសាធារណៈ និងនៅតាមទីប្រជុំជនក្នុងសង្កាត់រកាខ្ពស់ និងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ និងផ្សារព្រែកតូច ឃុំព្រែកគយ ស្រុកស្អាង ។ នៅក្នុងសកម្មភាពផ្សព្វផ្សាយនេះផងដែរ សាខាបានប្រើប្រាស់សម្ភារផ្សព្វផ្សាយមាន៖ មីក្រូបំពងសម្លេង ១គ្រឿង ដោយប្រើប្រាស់មធ្យោបាយម៉ូតូកង់៣ចល័ត ចាក់ផ្សាយនូវអនុក្រឹត្យស្តីពីវិធានការចត្តាឡីស័ករបស់រាជរដ្ឋាភិបាល និងសារសម្លេង ៣កុំ ៣ការពារ និងចែកនូវខិត្តប័ណ្ណស្តីពីវិធានការការពារជំងឺកូវីដ-១៩ គឺ៖ ៣កុំ និង៣ការពារ ចំនួន ១៧២ច្បាប់ និងខិត្តប័ណ្ណស្តីពីការរស់នៅធម្មតាតាមបែបគន្លងថ្មី ចំនួន ២០០ច្បាប់ ស្មើនឹង ៣៧២ខ្នងផ្ទះ និងបិទផ្ទាំងរូបភាពបានចំនួន ៣៥ផ្ទាំង ,ប្រជាពលរដ្ឋទទួលផលផ្ទាល់ និងដោយប្រយោលសរុបចំនួន ១,៣៩២ នាក់ ,ស្រី ៧៥៩នាក់ ៕