• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សកម្មភាពផ្សព្វផ្សាយអំពីការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩នៅឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី

នៅព្រឹកថ្ងៃអង្គារ ទី២ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី បានចុះផ្សព្វផ្សាយអំពីការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ (COVID-19) ជូនដល់ប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ ចំនួន ២៦គ្រួសារ ស្មើនឹង ១០៩នាក់,ស្រី ៦៤នាក់ ស្ថិតនៅភូមិត្រពាំងផ្អេរ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ការផ្សព្វផ្សាយនេះដែរ ក្រុមការងារសាខា បានអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ទីប្រជុំជន ដែលរួមមាន អ្នកដំណើរ អាជីវករ និងបងប្អូនប្រជាពលរដ្ឋដែលឧស្សាហ៍ចេញចូលក្នុងតំបន់ដែលមានមនុស្សរស់នៅច្រើន ឲ្យយល់ដឹងអំពីការទប់ស្កាត់នូវជំងឺកូវីដ-១៩ នេះ ដែលជាជំងឺដ៏កាចសាហាវមួយ ធ្វើឲ្យប្រជាជននៅក្នុងពិភពលោក ក៏ដូចជាប្រទេសកម្ពុជា មានការព្រួយបារម្ភជាខ្លាំង និងអនុវត្តតាមវិធីងាយៗ តាមការណែនាំរបស់ក្រសួងសុខាភិបាលដាក់ជូន ដូចតទៅ៖

១.លាងដៃនឹងសាប៊ូទឹកស្អាតឬទឹកអាល់កុល អាល់កុលហ្សែល ឲ្យបានញឹកញាប់

២.នៅពេលក្អក ឬកណ្តាស់ត្រូវខ្ទប់មាត់ និងច្រមុះដោយប្រើកែងដៃ ឬក្រដាស់អនាម័យ រួចបោះចោលក្នុងធុងសំរាមភ្លាម បន្ទាប់​មកលាងដៃរបស់អ្នកជាមួយសាប៊ូនិងទឹកស្អាត

៣.ជៀសវាងប៉ះពាល់ ភ្នែក ច្រមុះ ឬមាត់

៤.កាត់បន្ថយការជួបជុំក្នុងសង្គម និងការចំណាយពេលវេលានៅកន្លែងប្រមូលផ្ដុំ

៥.ជៀសវាងប៉ះពាល់​ជិតស្និទ្ធ​ជាមួយអ្នកមានជំងឺផ្លូវដង្ហើមស្រួច ដូចជាគ្រុនក្ដៅ ក្អក កណ្ដាស់ ឬផ្ដាសាយ

៦.សម្អាត​និងសម្លាប់មេរោគលើវត្ថុនិងលើផ្ទៃឲ្យបានញឹកញាប់។​

ព័ត៌មាន​បន្ថែម​ សូមទាក់ទងទៅកាន់លេខ ១១៥ ដោដោយឥតគិតថ្លៃ៕

សូមបញ្ជាក់ថា៖ ក្រៅពីផ្សព្វផ្សាយអំពីការទប់ស្កាត់នៃជំងឺកូវីដ-១៩ មន្ត្រីស្ដារទំនាក់ទំនងគ្រួសារ ក៏បានផ្សព្វផ្សាយបន្ថែម និងចែកប័ណ្ណប្រកាសស្តីអំពីការធ្វើចំណាកស្រុក ប្រកបដោយសុវត្ថិភាព ជូនប្រជាពលរដ្ឋនៅតាមខ្នងផ្ទះចំនួន ៥គ្រួសារ ស្មើនឹង២៥នាក់ ស្រី ១៧នាក់ផងដែរ៕