• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សកម្មភាពផ្សព្វផ្សាយអំពីសុខភាពមាតា និងទារក អនាម័យបរិស្ថានជុំវិញផ្ទះ ការបង្ការជំងឺនានានៅក្រុងសែនមនោរម្យ

នៅព្រឹកថ្ងៃសុក្រ ១០កើត ខែភទ្របទ ឆ្នាំ​ជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ២៨ ខែសីហា ឆ្នាំ​២០២០ ក្រុមការងារ​សាខាកាកបាទក្រហម​កម្ពុជា ខេត្តមណ្ឌលគិរី បានចុះអប់រំផ្សព្វផ្សាយអំពីសុខភាពមាតា និងទារក អនាម័យ​បរិស្ថាន​ជុំវិញ​ផ្ទះ ការបង្ការជំងឺគ្រុនចាញ់-គ្រុនឈាម និងគ្រុនឈីក (CHIK) ជូនដល់ប្រជាពលរដ្ឋចំនួន ១៤២នាក់ ស្ថិតនៅភូមិឡៅការ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី​។​ការផ្សព្វផ្សាយនេះ ប្រព្រឹត្តទៅ​ដោយមានការចូលរួមពី ក្រុមប្រតិបត្តិសាខា​កាកបាទក្រហម​កម្ពុជា ខេត្តមណ្ឌលគិរី អាជ្ញាធរដែនដី ភូមិ អនុភូមិ ព្រមទាំង​ប្រជាពលរដ្ឋ​ជាច្រើននាក់

ក្នុងគោលបំណង ដើម្បីឲ្យ​ប្រជាពលរដ្ឋ​មានការយល់ដឹងបន្ថែមអំពីរបៀបនៃការថែទាំសុខភាពម្ដាយនិងទារក មុនពេល និងក្រោយពេលសម្រាល និងពិនិត្យសុខភាពនៅមណ្ឌលសុខភាពឲ្យបានទៀងទាត់។ លើសពីនេះទៀត សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះជំងឺគ្រុនចាញ់-គ្រុនឈាម និងគ្រុនឈីក (CHIK) ព្រោះរដូវនេះជារដូវវស្សារ អាចធ្វើ​ឲ្យ​មានការដក់ទឹក និងភក់ជ្រាំបង្កើតឲ្យមានជម្រកមូសខ្លា និងមូសដែកគោលញី ដោយរក្សាអនាម័យនៃការរស់នៅ សម្អាត​បរិស្ថាន​ជុំវិញ​ផ្ទះ កប់សំបកកង់ឡាន សំបកកំប៉ុង សំបកដូងទៅក្នុងដី និងលុបថ្លុកទឹកភក់ជ្រាំឲ្យអស់ ដើម្បីបង្ការជំងឺគ្រុនចាញ់-គ្រុនឈាម និងជំងឺឆ្លងផ្សេងៗ៕