• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សកម្មភាពផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងការការពារការរាតត្បាតជំងឺកូវីដ ១៩ ស្ថិតក្នុងសង្កាត់ដំរីជាន់ខ្លា ក្នុងក្រុងស្ទឹងសែន

នៅថ្ងៃព្រហស្បតិ៍ ៧កើត ខែ អស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ ដោយមានការយកចិត្តទុកដាក់ និងការអនុញ្ញាតពី ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខា បានចាត់ឲ្យក្រុមប្រតិបត្តិសាខា មន្រ្តីអនុសាខា អ្នក ស្ម័គ្រចិត្ត បានចុះធ្វើយុទ្ធនាការផ្សព្វផ្សាយស្តីពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋចំនួន ១៨៩នាក់ ស្រី១៧១នាក់ នៅក្នុងភូមិបល្ល័ង្កលិច និងភូមិបល្ល័ង្កកើត សង្កាត់ដំរីជាន់ខ្លា ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលបានទទួលការឧបត្ថម្តដោយសហព័ន្ធអន្តរជាតិកាកបាទក្រហមនិងអឌ្ឍចន្ទក្រហមឬហៅកាត់ថា(IFRC)។
ក្នុងការផ្សព្វផ្សាយនេះសាខាបានណែនាំឱ្យប្រជាពលរដ្ឋចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលដូចខាងក្រោម៖
១-លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុលលាងដៃ ឬអាល់កុលហ្សែល
២-ខ្ទប់មាត់ និងច្រមុះនៅពេលក្អក និងកណ្តាស់ ដោយកន្សែង ក្រមា ក្រដាស ឬដោយកែងដៃ
៣-ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នក ដែលមានគ្រុនក្តៅ ក្អកឬផ្តាសាយ
៤-ជៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់
៥-ចម្អិនសាច់ ឬស៊ុតឱ្យបានឆ្អិនល្អ
៦-ជៀសវាងប៉ះពាល់ជាមួយសត្វព្រៃរស់ឬកន្លែងចិញ្ចឹមសត្វដោយគ្មានពាក់សម្ភារការពារខ្លួន។
ជាមួយគ្នានោះសាខាបានចែកសាប៊ូដល់ដៃប្រជាពលរដ្ឋ ចំនួន ១៨៩ ដុំ និងបិទPoster ស្តីពីវិធីកាត់បន្ថយ ហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ តាមជញ្ជាំងផ្ទះប្រជាពលរដ្ឋចំនួន ៣៩ សន្លឹកនិងចុះតាមខ្នងផ្ទះបានចំនួន ៩២ខ្នងផ្ទះ និងចែក ប័ណ្ណប្រកាសស្តីពីរបៀបលាងសម្អាតដៃជាមួយសាប៊ូនិងទឹក ចំនួន១៨៩សន្លឹក ព្រមទាំងផ្សព្វផ្សាយបញ្រ្ជាបបន្ថែមអំពីវិធាន ការការពារជំងឺគ្រុនឈាមនិងគ្រុនឈីក ការលើកកម្ពស់សុខភាពមាតាទារកនិងកុមារ និងការទុកដាក់ទឹកផឹកឱ្យមានសុវត្ថិភាពតាមគ្រួសារផងដែរ៕