• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សកម្មភាពផ្សព្វផ្សាយអំពីជំងឺកូវីដ-១៩ តាមខ្នងផ្ទះ សាលារៀន វត្តក្នុងឃុំផ្ទះរុង ស្រុកតាលោសែនជ័យខេត្តពោធិ៍សាត់

ថ្ងៃព្រឹកថ្ងៃពុធ ៧រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី៩ ខែ កញ្ញា ឆ្នាំ ២០២០នេះ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ បានចុះអប់រំផ្សព្វផ្សាយអំពីការទប់ស្កាត់ការរីក រាលដាលនៃជំងឺកូវីដ-១៩ ចំនួន២ថ្ងៃ ចាប់ពីថ្ងៃទី៧-៩ ក្រោម ការឧបត្ថម្ភជាថវិកាពីសហព័ន្ធអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ឬហៅកាត់ថា (IFRC) ទៅតាមខ្នងផ្ទះប្រជាពលរដ្ឋ សាលារៀន វត្ត សរុបចំនួន១៧៧ខ្នង ដែលមាន ប្រជាពលរដ្ឋនិងសិស្សចូលរួមចំនួន ២៤៦នាក់ មានស្រី១៥៤នាក់ ដែលប្រព្រឹត្តទៅនៅតាមបណ្តាវត្តសាលារៀន ស្ថិតនៅក្នុង ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។

ក្នុងនោះដែរសាខាបានផ្ដល់ជូននូវសម្ភារៈដល់លោកគ្រូ អ្នកគ្រូ មួយចំនួនរួមមាន៖សាប៊ូលាងដៃចំនួន ៥ដុំ​ធំ និងខិតប័ណ្ណវិធីកាត់បន្ថយហានិភ័យការឆ្លង កូវីដ ១៩ចំនួន១ដុំធំ និងប្រជាពលរដ្ឋតាមខ្នងផ្ទះ សាប៊ូ១ដុំ ម៉ាស់២ និងបានណែនាំពីវិធានការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាលដូចខាងក្រោម៖

១. លាងដៃឲ្យបានញឹកញាប់នឹងជាប្រចាំជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុលលាងដៃ

២. ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ ដោយប្រើកែងដៃ ឬក្រដាសអនាម័យ រួចបោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ

៣. ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ

៤. ជៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់

៥. បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ

៦. ជៀសវាងប៉ះពាល់ជាមួយសត្វព្រៃរស់ ឬកន្លែងចិញ្ចឹមសត្វដោយគ្មានពាក់សម្ភារៈការពារខ្លួន។

សម្រាប់ព័ត៌មានបន្ថែម ឬមានករណីសង្ស័យ សូមទាក់ទងទៅលេខទូរស័ព្ទ ១១៥ ដោយឥតគិតថ្លៃ។

ឆ្លៀតក្នុងឱកាសនោះដែរ ក្រុមការងារក៏បានបញ្រ្ជាបការអប់រំផ្សព្វផ្សាយបន្ថែមអំពី ការចូលរួម គោរពច្បាប់ចរាចរណ៍ផ្លូវគោក ការការពារជំងឺគ្រុនឈាម គ្រុនឈីក និងការងារ ស្តាទំនាក់ទំនងគ្រួសារផងដែរ៕