• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សកម្មភាពផ្សព្វផ្សាយអប់រំសុខភាព ការការពារពីជំងឺឆ្លងផ្សេងៗ និងជំងឺកូវីដ១៩ នៅ ឃុំព្រះរំកិល ស្រុកបូរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង

សាខា កក្រក ខេត្តស្ទឹងត្រែង​៖ នាថ្ងៃសុក្រ ៦រោច ខែកត្តិក ឆ្នាំជូត ទោលស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពី ឯកឧត្តម ម៉ុម សារឿន ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្ត បានជំរុញឲ្យក្រុមប្រតិបត្តិសាខា ព្រមជាមួយនិងអ្នក​ស្ម័គ្រ​ចិត្ត​ភូមិ​ នៅតែបន្ត​ចុះផ្សព្វផ្សាយអប់រំសុខភាព ការការពារពីជំងឺឆ្លងផ្សេងៗ និងជំងឺកូវីដ ១៩ នៅភូមិកោះល្ង ឃុំព្រះរំកិល ស្រុកបូរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង​។ សាខាបានចែក​សាប៊ូ​ Protex របស់សាខាដល់​ដៃ​ប្រជាពលរដ្ឋ​ចំនួន៦៨ដុំ​ និងបិទ​Poster​ ស្តី​ពី​វិធី​កាត់​បន្ថយ​ហានិភ័យ​ពី​ការឆ្លង​ជំងឺ​កូវីដ​១៩​

ដល់​ជញ្ជាំង​ផ្ទះ​​ប្រជាពលរដ្ឋ​ចំនួន​៣២សន្លឹក​​ ដល់​ខ្នង​ផ្ទះ​ចំនួន​ប្រមាណ ៣៨ខ្នងផ្ទះ​ ដែលមានប្រជាពលរដ្ឋចូលរួមចំនួន ១២៥នាក់ មានស្រី៧៥នាក់ និងចែកប័ណ្ណប្រកាសស្តីពីរបៀបលាងសម្អាតដៃជាមួយសាប៊ូនិងទឹក​ចំនួន៦៤សន្លឹក​ ហើយសម្ភារៈផ្សព្វផ្សាយទាំងនេះ សាខា​បាន​ទទួលបាន​ពី​កាកបាទក្រហមកម្ពុជា ។

នៅក្នុងឱកាសនោះដែល ក្រុមប្រតិបត្តិសាខា ក្រើនរំលឹកឲ្យប្រជាពលរដ្ឋសម្អាតបរិវេណផ្ទះឲ្យបានស្អាត និងមានអនាម័យហូបស្អាត ផឹកស្អាត ដើម្បីជៀសផុតពីជំងឺផ្សេងៗ ហើយសូមបន្តទប់ស្កាត់ជំងឺកូវីដ ១៩ ដោយពាក់ម៉ាស លាងដៃនិងសាប៊ូ និងស្មារតីប្រុងប្រត្ន័យជានិច្ច ដោយការអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល និងទម្លាប់រស់នៅធម្មតា តាមបែបគន្លងថ្មី ។