• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សកម្មភាពផ្សព្វផ្សាយអប់រំសុខភាព ការការពារពីជំងឺឆ្លងផ្សេងៗនិងជំងឺកូវីដ-១៩ នៅភូមិពាមខិះ ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង

ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះដោយមានការយកចិត្តទុកដាក់ពីឯកឧត្តមស្វាយ សំអ៊ាង  ប្រធានគណៈកម្មាធិការសាខា  បានជំរុញឲ្យក្រុមប្រតិបត្តិសាខា  និងអ្នកស្ម័គ្រចិត្តភូមិ បន្តចុះផ្សព្វផ្សាយអប់រំសុខភាព ការការពារពីជំងឺឆ្លងផ្សេងៗ និងជំងឺកូវីដ-១៩ ភូមិពាមខិះ  ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង  ។នៅក្នុងការចុះផ្សព្វផ្សាយនោះដែលក្រុមប្រតិបត្តិបានចុះតាមខ្នងផ្ទះចំនួនប្រមាណ ៨២ខ្នងផ្ទះ ប្រជាពលរដ្ឋចំនួន២៦១នាក់ ស្រី១៦២នាក់ ចែកប័ណ្ណប្រកាសប្រភេទសន្លឹកបត់ចំនួន៣០សន្លឹកបិទPoster ស្តីពីវិធីកាត់បន្ថយហានិភ័យ​ ពីការឆ្លងជំងឺកូវីដ១៩ ចំនួន៣០សន្លឹក និងបានចែកសាប៊ូ Protex របស់សាខាជូនដល់ប្រជាពលរដ្ឋចំនួន ៣៥ដុំ ព្រមទាំងចែកប័ណ្ណប្រកាសស្តីពីរបៀបលាងសម្អាតដៃជាមួយសាប៊ូនិងទឹកចំនួន៣០សន្លឹក ម៉ាស់ក្រណាត់ចំនួន ៣០បន្ទះ ចងបដា ១ផ្ទាំងធំ ។

ក្នុងឱកាសនោះដែល ក្រុមប្រតិបត្តិសាខា ក្រើនរំលឹកឲ្យប្រជាពលរដ្ឋសម្អាតបរិវេណផ្ទះឲ្យបានស្អាត និងមានអនាម័យហូបស្អាត ផឹកស្អាត ដើម្បីជៀសផុតពីជំងឺផ្សេងៗ ហើយសូមបន្តចូលរួមទប់ស្កាត់ជំងឺកូវីដ ១៩ ដោយការកាត់បន្ថយការជួបជុំគ្នា ហើយពាក់ម៉ាស លាងដៃនិងសាប៊ូ និងស្មារតីប្រុងប្រត្ន័យជានិច្ច ដោយការអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល និងទម្លាប់រស់នៅធម្មតា តាមបែបគន្លងថ្មី។