• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សកម្មភាពផ្សព្វផ្សាយអប់រំស្តីពីការការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩ នៅខេត្តប៉ៃលិន

នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែមិថុនា ឆ្នាំ២០២១  ក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន   បានចុះអប់រំផ្សព្វផ្សាយនៅភូមិផ្សារព្រំ នៅតាមទីសាធារណៈ និងទីកន្លែងប្រមូលផ្តុំផ្សេងៗ អំពីការអនុវត្តវិធានការ ៣ ការពារ ៣ កុំ  គោលបំណងនៃការ   ផ្សព្វផ្សាយនេះគឺសំដៅរួមគ្នាកាត់បន្ថយពីការឆ្លងមេរោគ កូវីដ១៩  ក្នុងនោះដែរសាខាបានចាក់សារសំលេងអប់រំរបស់ក្រសួងសុខាភិបាល ចែកខិត    ប័ណ្ណផ្សព្វផ្សាយ ៣កុំ ៣ការពារ ២ចូលរួម ការរស់នៅតាមបែបគន្លងថ្មី និង ចែកម៉ាសដល់អ្នកធ្វើដំណើរដែលមិនបានពាក់ម៉ាស ជាពិសេសអនុវត្តឲ្យបាននូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សារអប់រំនានារបស់ក្រសួងសុខាភិបាល សំដៅចូលរួមប្រយុទ្ឋប្រឆាំងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ 19 កុំអោយមានការឆ្លងបន្តចូលក្នុងសហគមន៍យើង ។