• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សកម្មភាពផ្សព្វផ្សាយអប់រំអំពីវិធានការ ៣កុំ ៣ការពារ ២ចូលរួម ស្តីពីការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ ក្នុង ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង

នៅថ្ងៃ​ចន្ទ​ ទី១៥ ខែមីនា​ ឆ្នាំ២០២០ ដោយមានការយកចិត្តទុកដាក់ពីឯកឧត្តម ម៉ុម សារឿន ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្ត បានជំរុញឲ្យក្រុមប្រតិបត្តិសាខា​ រួម​នឹង​យុវជន​ស្ម័គ្រ​ចិត្ត​ ដឹក​នាំ​ដោយ​លោក​នាយក​ប្រតិបត្តិ​សាខា​ ចុះផ្សព្វផ្សាយអប់រំ​អំពី​វិធានការ​ ៣កុំ​ ៣ការពារ​​ ២ចូលរួម​​ ស្តីពី​ការ​ទប់​ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺកូវីដ ១៩ ក្នុង​ទីប្រជុំជន​ ចំណុច​ដុំ​ក្រឡរ​ ឃុំ​អូរស្វាយ​​ ស្រុក​បុរី​អូរស្វាយ​សែន​ជ័យ​ ខេត្ត​ស្ទឹងត្រែង​។ ការផ្សព្វផ្សាយនេះ​ សាខា​បាន​ចែក​នូវ​បណ្ណ​ប្រកាស​ស្តីពី​វិធានការ​ ៣កុំ​ ៣ការពារ​ ២ចូលរួម​ ​របស់​សម្ដេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​​ ស្តីពី​ការ​ទប់​ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ​១៩​ ដែល​មាន​ខ្លឹម​សារ​អប់រំ​ដូច​ខាងក្រោម​ ៖

(៣ការពារ)

១- ពាក់ម៉ាស់   ២- លាងដៃ    ៣- គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ដោយចាប់ពី ១ម៉ែត្រកន្លះឡើងទៅ ឱ្យបានគ្រប់គ្នា នៅគ្រប់ទីកន្លែង និងអនុវត្តឱ្យបានគ្រប់គ្នា។

(៣កុំ )

១- កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក រកកន្លែងមានខ្យល់ចេញចូល  ២- កុំទៅកន្លែងមានមនុស្សច្រើនកុះករ  ៣- កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម ពេលជួបគ្នា អ្នកមានផ្តាសាយ ឬសង្ស័យមានជំងឺកូវីត-១៩ កុំចេញក្រៅ ឬកុំមកកន្លែងធ្វើការ ហើយត្រូវទាក់ទងទៅគ្រូពេទ្យ​។

(២ចូលរួម​)

១-ចូលរួម​ក្នុង​យុទ្ធនាការ​ទទួល​វាក់​សាំង​ប្រឆាំង​កូវីដ​១៩​    ២-ប្រើ​ QR Code Stop COVIT ដើម្បី​ទប់ស្កាត់​រោគ​រាតត្បាត​ ៕