• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សកម្មភាពផ្សព្វផ្សាយអប់រំសុខភាព ការការពារពីជំងឺឆ្លងផ្សេងៗ និងជំងឺកូវីដ ១៩ នៅស្រុកសេសាន

សាខា កក្រក ខេត្តស្ទឹងត្រែង ៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពី ឯកឧត្តម ម៉ុម  សារឿន  ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានជំរុញឲ្យក្រុមប្រតិបត្តិសាខា  និងអ្នក ស្ម័គ្រ ចិត្ត ភូមិ  បន្ត ចុះផ្សព្វផ្សាយអប់រំសុខភាព ការការពារពីជំងឺឆ្លងផ្សេងៗ  និងជំងឺកូវីដ ១៩ ។ នៅថ្ងៃចន្ទ ៧រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែឆ្នូ ឆ្នាំ២០២០ បានចុះក្នុងចំណុចផ្ទះ១០០ខ្នង ឃុំក្បាលរមាស់ ស្រុកសេសាន ខេត្តស្ទឹងត្រែង ។នៅក្នុងការចុះផ្សព្វផ្សាយនោះដែលក្រុមប្រតិបត្តិបានផ្សព្វផ្សាយតាមខ្នងផ្ទះចំនួនប្រមាណ ៦៧ខ្នងផ្ទះ បិទ Poster

ស្តីពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺ កូវីដ១៩  ដល់ជញ្ជាំងផ្ទះប្រជាពលរដ្ឋ ចំនួន ៤២សន្លឹក   និងបានចែកសាប៊ូ Protex របស់សាខាជូនដល់ប្រជាពលរដ្ឋចំនួន ៧៨ដុំ ព្រមទាំងចែកប័ណ្ណប្រកាសស្តីពីរបៀបលាងសម្អាតដៃជាមួយសាប៊ូនិងទឹក ចំនួន៧២សន្លឹក  ហើយសម្ភារៈផ្សព្វផ្សាយទាំងនេះ សាខាបានទទួលពីកាកបាទក្រហមកម្ពុជា ។

ក្នុងឱកាសនោះដែល ក្រុមប្រតិបត្តិសាខា ក្រើនរំលឹកឲ្យប្រជាពលរដ្ឋសម្អាតបរិវេណផ្ទះឲ្យបានស្អាត និងមានអនាម័យហូបស្អាត ផឹកស្អាត ដើម្បីជៀសផុតពីជំងឺផ្សេងៗ និងសូមបន្តចូលរួមទប់ស្កាត់ជំងឺកូវីដ ១៩ ដោយការកាត់បន្ថយការជួបជុំគ្នា ហើយពាក់ម៉ាស លាងដៃនិងសាប៊ូ និងស្មារតីប្រុងប្រត្ន័យជានិច្ច ដោយការអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល និងទម្លាប់រស់នៅធម្មតា តាមបែបគន្លងថ្មី ។