• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សកម្មភាពផ្សព្វផ្សាយអនាម័យទឹកស្អាតក្នុងគ្រាអាសន្ននៅស្រុកចំនួន៣នៃខេត្តព្រៃវែង

នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ មន្រ្តីសាខាទទួលបន្ទុកគម្រោងអនាម័យទឹកស្អាតក្នុងគ្រាអាសន្ន បានចុះជួបប្រជាពលរដ្ឋតាមខ្នងផ្ទះ និងធ្វើការអប់រំផ្សព្វផ្សាយ នៅស្រុកគោលដៅចំនួន ៣ស្រុក គឺស្រុកពាមរក៍ ស៊ីធរកណ្តាល និងស្រុកពោធិ៍រៀង ក្នុងឃុំចំនួន ៥ ស្មើនឹង ៥ភូមិ ដែលមានអ្នកចូលរួមសរុបចំនួន ៧៦នាក់ ស្រី ៥០នាក់ មានរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ ២៧ ខែសីហា ឆ្នាំ២០២១ ក្រោមការឧបត្ថម្ភថវិកាដោយសហព័ន្ធអន្តជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម(IFRC)។ ប្រធានបទដែលបានអប់រំផ្សព្វផ្សាយមានដូចខាងក្រោម៖

-ការទុកទឹកផឹកអោយមានសុវត្តិភាពតាមគ្រួសារ

-ការទប់ស្កាត់ផ្លូវចម្លងរោគសំខាន់ៗ និងវិធីទប់ស្កាត់ផ្លូវចម្លងរោគសំខាន់ទាំង

-ការលាងសម្អាតដៃអោយត្រឹមត្រូវ

-ការការពារប្រភពទឹក។

បន្ថែមពីនេះ មន្រ្តីសាខា បានបញ្រ្ជាបការអប់រំផ្សព្វ

ផ្សាយបន្ថែមអំពីវិធានការការពារពីជំងឺកូវីដ-១៩ វិធានការការពារពីជំងឺគ្រុនឈាម/គ្រុនឈីក សុខភាពមនុស្សចាស់ និងគោលការណ៍គ្រឹះទាំង៧ និងការងារការពារបដិរូប កាកបាទក្រហម អឌ្ឍចន្ទក្រហម៕