• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សកម្មភាពផ្សព្វផ្សាយស្តីពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩នៅក្រុងស្វាយរៀង

នៅថ្ងៃសៅរ៍ ទី០២ ខែតុលា ឆ្នាំ ២០២១ មន្រ្តីប្រតិបត្តិសាខា សហការជាមួយក្រុមកាកបាទក្រហមសង្កាត់ចេក និងអ្នកស្ម័គ្រចិត្តប្រចាំភូមិ បានបន្តចុះអប់រំផ្សព្វផ្សាយស្តីពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ ដោយអនុវត្តវិធានការ ៣ការពារ ៣កុំ ២ចូលរួមតាមវិធី «រស់នៅធម្មតាតាមបែបគន្លងថ្មី » ជាពិសេសអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សំដៅចូលរួមប្រយុទ្ឋប្រឆាំងទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩ទាំងអស់គ្នា។ ក្រោមការឧបត្ថម្ភថវិកាដោយ សហព័ន្ធអន្តរជាតិ កាកបាទក្រហម អឌ្ឍចន្ទក្រហម (IFRC) និងបានបញ្ជ្រាបការផ្សព្វផ្សាយស្តីពី សិទ្ធជនពិការ និងសុវត្ថិភាពចរាចរណ៍នានា ដើម្បីចូលរួមកាត់បន្ថយអាត្រាស្លាប់ របួស និងពិការភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍ ដល់ប្រជាពលរដ្ឋក្នុងភូមិស្វាយ និងភូមិស្វាត សង្កាត់ចេក ក្រុងស្វាយរៀង។ ការផ្សព្វផ្សាយនេះ ក្រុមការងារបានចែកខិត្តប័ណ្ណអប់រំជំងឺកូវីដ-១៩ និងខិត្តប័ណ្ណចរាចរណ៍ សាប៊ូដុំ ម៉ាស់ តាមតូបលក់ដូរចាក់សារសម្លេងអប់រំរបស់ក្រសួងសុខាភិបាល និងចុះជួបប្រជាពលរដ្ឋតាមខ្នងផ្ទះ ក្នុងសហគមន៍ជាក្រុមតូច ដែលមានអ្នកទទួលផលសរុប៣២នាក់ស្រ្តី២១នាក់ ។