• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សកម្មភាពផ្សព្វផ្សាយស្តីពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩នៅស្រុកកោះធំ

នៅថ្ងៃអាទិត្យ ទី១៩ ខែកញ្ញា ឆ្នាំ២០២១ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល សហការជាមួយអនុសាខាស្រុកកោះធំ បានដឹកនាំកម្លាំងអ្នកស្ម័គ្រចិត្តកាកបាទក្រហមសរុបចំនួន១០នាក់ចុះ អប់រំផ្សព្វផ្សាយស្តីពីវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតជាសកលនៃជំងឺកូវីដ១៩ ដល់ប្រជាពល រដ្ឋ នៅភូមិចំនួន ២គឺ៖ ភូមិព្រែកធន់ និងភូមិព្រែកតាហ៊ីង ឃុំព្រែកថ្មី ស្រុកកោះធំ ។ កម្មវិធីអប់រំផ្សព្វផ្សាយនេះ ក្រុមការងារបានប្រើប្រាស់ប្រដាប់បំពងសំឡេង ចាក់ ផ្សព្វផ្សាយសារណែនាំពីវិធានការ បង្ការ ជំងឺកូវីដ១៩របស់ក្រសួងសុខាភិបាលតាមរយៈម៉ូតូចល័ត ។ ក្នុងឱកាសនោះដែរក្រុមការងារក៏បានចែកប័ណ្ណប្រកាស ៣កុំ ៣ការពារ ,សន្លឹកបត់ស្តីពីការរស់នៅធម្មតាតាមបែបគន្លងថ្មីក្នុងបរិបទនៃជំងឺកូវីដ១៩ ,បិទផ្ទាំងរូបភាព និងចុះអប់រំ ផ្ទាល់ដល់ប្រជាពលរដ្ឋ តាមខ្នងផ្ទះ និងផ្សព្វផ្សាយក្រុមតូចនៅទីកន្លែងមួយចំនួនក្នុងភូមិ ដើម្បីសាកសួរពីភាពតានតឹងផ្លូវចិត្ត និងសំណួរត្រឡប់ពីសហគមន៍ សម្រាប់ធ្វើការប៉ាន់ប្រមាណពីតម្រូវការរបស់សហគមន៍ផងដែរ ។

លទ្ធផលសម្រេចបានដូចខាងក្រោម ៖

១-ភូមិព្រែកធន់ បានផ្សព្វផ្សាយចំនួន ៦១ខ្នងផ្ទះ មានអ្នកចូលរួម ១៧៣នាក់ ស្រី ៨៩នាក់ ,ចែកសាប៊ូ ១២៧ដុំ ,ចែកម៉ាស ១៧៣បន្ទះ ,បិទផ្ទាំងរូបភាព ២១ផ្ទាំង ,ចែកប័ណ្ណប្រកាស៣ការពារ៣កុំ ចំនួន ១១២សន្លឹក និងប័ណ្ណសន្លឹកបត់ ៩៣សន្លឹក ។

២-ភូមិព្រែកតាហ៊ីង បានផ្សព្វផ្សាយចំនួន ៧៦ខ្នងផ្ទះ មានអ្នកចូលរួម ១៩១នាក់ ស្រី ១១២នាក់ ,ចែកសាប៊ូ ១០៩ដុំ ,ចែកម៉ាស ១៩១បន្ទះ ,បិទផ្ទាំងរូបភាព ២៨ផ្ទាំង ,ចែកប័ណ្ណប្រកាស៣ការពារ៣កុំ ចំនួន ១២០សន្លឹក និងប័ណ្ណសន្លឹកបត់ ៨៧សន្លឹក ៕