• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សកម្មភាពផ្សព្វផ្សាយស្តីពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩នៅស្រុកស្វាយជ្រំ

គម្រោងត្រៀមបង្ការ និងឆ្លើយតបចំពោះការរាតត្បាតនៃជំងឺកូវីដ-១៩ នៅថ្ងៃអាទិត្យ ទី១៩ ខែកញ្ញា ឆ្នាំ២០២១ មន្រ្តីប្រតិបត្តិសាខា សហការជាមួយក្រុមកាកបាទក្រហមឃុំកំពង់ចំឡង និងអ្នកស្ម័គ្រចិត្តប្រចាំភូមិ បន្តចុះអប់រំផ្សព្វផ្សាយស្តីពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ ការគាំទ្រចិត្តសាស្ត្រសង្គម សុខភាពផ្លូវចិត្តក្នុងបរិបទជំងឺកូវីដ-១៩ ដោយអនុវត្តវិធានការ ៣ ការពារ ៣កុំ ២ចូលរួម  ក្រោមការឧបត្ថម្ភថវិកាដោយ សហព័ន្ធអន្តរជាតិ កាកបាទក្រហម អឌ្ឍចន្ទក្រហម (IFRC) និងបានបញ្ជ្រាបការផ្សព្វផ្សាយស្តីពីសិទ្ធជនពិការ ការពារជីវិត និងពិការភាពពីគ្រោះថ្នាក់ចរាចរណ៍និងការពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវដល់ប្រជាពលរដ្ឋក្នុងភូមិតាជៃ និងភូមិចំបក់គុយ  ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ។

ការផ្សព្វផ្សាយនេះ ក្រុមការងារបានចុះជួបប្រជាពលរដ្ឋតាមខ្នងផ្ទះ ក្នុងសហគមន៍ជាក្រុមតូច (តិចជាង ១០នាក់ ក្នុង១ក្រុម ) មានអ្នកចូលរួមសរុប៣៩ នាក់ ស្រ្តី២៧ នាក់ ដើម្បីសាកសួរពីភាពតានតឹងផ្លូវចិត្ត និងសំណួរត្រឡប់ពីសហគមន៍ ក្នុងបរិបទជំងឺកូវីដ១៩ ។