• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សកម្មភាពផ្សព្វផ្សាយស្តីពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩នៅស្រុកអូយ៉ាដាវ

នៅថ្ងៃសុក្រ ទី២៧ ខែសីហា ឆ្នាំ២០២១ មន្រ្តីប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី សរុបចំនួន ៤ នាក់ បន្តចុះអប់រំផ្សព្វផ្សាយស្តីពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ ការគាំទ្រចិត្តសាស្ត្រសង្គម សុខភាពផ្លូវចិត្តក្នុងបរិបទជំងឺកូវីដ-១៩ ព្រមទាំងបានបញ្ជ្រាបសារអប់រំ សុវត្ថិភាពចរាចរណ៍ផ្លូវគោគ និងសារអប់រំពីជម្ងឺគ្រុនចាញ់គ្រុនឈាម ដល់ប្រជាពលរដ្ឋក្នុង ភូមិអ៊ុន ភូមិកាឡែរ ភូមិត្រាង ភូមិកាតែ ឃុំលំជ័រ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។ នៅក្នុងការផ្សព្វផ្សាយនេះ ក្រុមការងារបានចុះសាកសួរពីភាពតានតឹងផ្លូវចិត្ត និងសំណួរត្រឡប់ពីសហគមន៍ ដើម្បីធ្វើការប៉ាន់ប្រមាណពីតម្រូវការរបស់សហគមន៍ស្តីពី សុខភាពផ្លូវចិត្ត ចិត្តសាស្ត្រសង្គម ការចូលរួម និងការទទួលខុសត្រូវរបស់សហគមន៍ ក្នុងបរិបទជំងឺកូវីដ១៩ ព្រមទាំងចែកខិត្តប័ណ្ណអប់រំជំងឺកូវីដ-១៩ សាប៊ូលាងដៃ តាមខ្នងផ្ទះ តាមតូបលក់ដូរ និងចាក់សារសម្លងអប់រំ ជូនដល់ បងប្អូន ប្រជាពលរដ្ឋឱ្យបានទូលំទូលាយស្តីពីការអនុវត្តតាមវិធានការនានារបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ តាមវិធី «រស់នៅធម្មតា តាមបែបគន្លងថ្មី » ជាពិសេសអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សំដៅចូលរួមប្រយុទ្ឋប្រឆាំងទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩ ទាំងអស់គ្នា។ ជាមួយគ្នានេះក៏បានផ្សព្វផ្សាយបញ្ជ្រាបពី ការគោរពច្បាប់ចរាចរណ៍ផ្លូវគោក អប់រំអនាម័យសុខភាព តាមរយៈការហូបស្អាត រស់នៅ ស្អាត សម្រាន្តក្នុងមុងជាដើម ដើម្បីជៀសផុតពីជំងឺ គ្រុនចាញ់ គ្រុនឈាម និងជំងឺផ្សេងៗទៀតផងដែរ។