• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សកម្មភាពផ្សព្វផ្សាយស្តីពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩នៅស្រុកអូរជុំ ខេត្តរតនគិរី

នៅថ្ងៃពុធ ទី១៤ ខែកក្កដា ឆ្នាំ២០២១ នេះ មន្ត្រីក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី បានចុះធ្វើយុទ្ធនាការផ្សព្វផ្សាយស្តីពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ ១៩ ការចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ និងសុវត្ថិភាពចារាចរណ៍ក្នុងបរិបទកូវីដ១៩ នៅតាមបណ្តាភូមិចំនួន ៧ ភូមិ ក្នុងឃុំអូរជុំ និងឃុំកាឡៃ ស្រុកអូរជុំ ខេត្តរតនគិរី។ ក្នុងពេលផ្សព្វផ្សាយនេះ ក្រុមការងារ បានបាញ់អាកុល បិទខិតប័ណ្ណសុវត្ថិភាពចរាចរណ៍ ខិតប័ណ្ណ និងសារសំឡេង អប់រំពីស្ថានការថ្មីៗនៃជំងឺ កូវីដ-១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង ក៏ដូចជាលើពិភពលោក ក្នុងគោលបំណងសូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់គិតគូរជានិច្ចពីសុខភាពអនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួន តាមរយៈការចូលរួមអនុវត្តវិធានការការពារ និងរក្សាអនាម័យ ជាពិសេស អនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ៣ការពារ ៣កុំ និង២ចូលរួម ក៏ដូចជាសារអប់រំនានារបស់ក្រសួងសុខាភិបាល៕