• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សកម្មភាពផ្សព្វផ្សាយស្តីពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ នៅផ្សារសាមគ្គីក្រុងក្រចេះ

ឆ្លើយតបនិងអនុសាសន៍របស់ ឯកឧត្តម វ៉ា ថន ប្រធានគណៈកម្មាធិការសាខាការបាទក្រហមហមកម្ពុជាខេត្តក្រចេះ នៅព្រឹកថ្ងៃសុក្រ ទី០៩ ខែកក្កដា ឆ្នាំ២០២១ នេះក្រុមការងារកាកបាទក្រហមកម្ពុជាអនុសាខាក្រុងក្រចេះ រួមជាមួយយុវជនកាកបាទក្រហមកម្ពុជា អ្នកស្មគ្រ័ចិត្ត និងប្រជាការពារភូមិ ដឹកនាំដោយលោកស្រី ខៀវ សុផៃ ប្រធានគណៈកម្មាធិកាអនុសាខាកាកបាទក្រហមក្រុងក្រចេះ បានចុះធ្វើយុទ្ធនាការផ្សព្វផ្សាយ និងចាក់ឧគ្ឃោសនស័ព្ទ ស្តីពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ នៅផ្សារសាមគ្គីក្រុងក្រចេះ និងតាមបណ្តាទីប្រជុំជននានា តាមភូមិក្នុងសង្កាត់ក្រចេះ ដោយបានប្រើប្រាស់និងបាញ់អាកុល បិទPoster ប្រើប្រាស់បដាផ្ទាំងធំសម្រាប់អប់រំពីស្ថានការណ៍វិវត្តន៍ថ្មីនៃជម្ងឺ Covid-19 នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង ក៏ដូចជាលើពិភពលោក ក្នុងគោលបំណងសុំសូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់គិតគូរជានិច្ចពីសុខភាពអនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួន តាមរយៈការចូលរួមអនុវត្តវិធានការការពារ និងរក្សាអនាម័យ ជាពិសេស អនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  ៣ការពារ ៣កុំ និង២ចូលរួម ក៏ដូចជាសារអប់រំនានារបស់ក្រសួងសុខាភិបាល ។