• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សកម្មភាពផ្សព្វផ្សាយស្តីពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ នៅស្រុកចិត្របុរីខេត្តក្រចេះ

នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែឧសភា ឆ្នាំ២០២១ ក្រុមប្រតិបត្តិសាខា និងអ្នកស្ម័គ្រចិត្ត ចុះធ្វើយុទ្ធនាការផ្សព្វផ្សាយដល់ខ្នងផ្ទះប្រជាពលរដ្ឋ និងស្តីពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ នៅក្នុងភូមិចំនួន៤ ឃុំថ្មអណ្តើក ស្រុកចិត្របុរី សរុបចំនួន ៦៩ខ្នងផ្ទះ អ្នកចូលរួមស្តាប់ចំនួន១៦៦នាក់ស្រី ១១៧នាក់ ក្នុងការចុះអប់រំផ្សព្វផ្សាយនេះ ក្រុមប្រតិបត្តិសាខាបានប្រើប្រាស់និងបាញ់អាលកុល បិទPoster ប្រើប្រាស់បដាផ្ទាំងធំសម្រាប់អប់រំ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់គិតគូរជានិច្ចពីសុខភាពអនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួន តាមរយៈការចូលរួមអនុវត្តវិធានការការពារ និងរក្សាអនាម័យ ជាពិសេស អនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៣ការពារ ៣កុំ ២ចូលរួម ក៏ដូចជាសារអប់រំនានា របស់ក្រសួងសុខាភិបាល ដើម្បីចូលរួមកាត់បន្ថយ និងបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ កំពុងតែកើតមានទ្បើងនៅក្នុងប្រទេសកម្ពុជាយើង៕