• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សកម្មភាពផ្សព្វផ្សាយស្តីពីសារប្រយោជន៍នៃការមកពិនិត្យផ្ទៃពោះ និងការថែទាំក្រោយសម្រាល នៅខេត្តមណ្ឌលគីរី

នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៨ ខែមករា ឆ្នាំ២០២១ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី បានចុះផ្សព្វផ្សាយស្តីពីសារប្រយោជន៍នៃការមកពិនិត្យផ្ទៃពោះ និងការ ថែទាំក្រោយសម្រាលក្នុងអំឡុងពេលការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋនៅតំបន់មូលដ្ឋានចូលរួមចំនួន៨៥គ្រួសារ(ស្មើនឹង៣៥០នាក់, ស្រី១៧៥នាក់) ស្ថិតនៅភូមិចំនួន២គឺភូមិណងបួរ និងភូមិជីមាតឃុំណងឃិឡឹកស្រុកកោះញែក ខេត្តមណ្ឌលគិរី។ ឆ្លៀតក្នុងឱកាសនោះដែរ ក្រុមការងារប្រតិបត្តិសាខាបានគូសបញ្ជាក់ពីសារបាននៃការកំណត់ទិវាជាតិ សុខភាពមាតា ទារកនិងកុមារ២១កុម្ភៈ នេះស្របពេលដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានទទួលគោរមងារពីអង្គការសហប្រជាជាតិ ជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការ សកម្មភាពរួម អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ នៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០១១។ ក្រុមការងារ បានអំពាវនាវដល់ស្ត្រីមានផ្ទៃពោះ និងស្ត្រីទើបសម្រាលកូនរួច ទាំងអស់ ត្រូវមកពិនិត្យ និងតាមដានសុខភាពដោយ ៖

១.សូមឱ្យស្រ្តីមានគភ៌ទាំងអស់ អញ្ជើញទៅពិនិត្យសុខភាព ពិគ្រោះយោបល់ជាមួយគ្រូពេទ្យឆ្មប ជំនាញនៅ មណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតផ្ទះ យ៉ាតិច ៤ដងមុនសម្រាល សេវាបង្ការ ព្យាបាលទាំងអស់ឱ្យបាន ទៀងទាត់តាមការណែនាំរបស់គ្រូពេទ្យជំនាញ និងស្ម័គ្រចិត្តធ្វើតេស្តឈាមដើម្បីពិនិត្យស្ថានភាពមេរោគអេដស៍ និងមេរោគស្វាយ ដើម្បីលុបបំបាត់ពិការភាព និងការចម្លងជំងឺទាំងពីរនេះពីម្តាយទៅកូន។

២.សូមទៅសម្រាលកូននៅ មណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលមានគ្រូពេទ្យឆ្មបជំនាញទទួល បានការ បណ្តុះបណ្តាលត្រឹមត្រូវ និងមិនត្រូវសម្រាលកូនតាមបែបឆ្មបបុរាណនោះទេ។

៣.សូមអញ្ជើញទៅពិនិត្យសុខភាពក្រោយពេលសម្រាលទាំងមាតា និងទារក និងទទួលថ្នាំបង្ការជំងឺ ១១មុខ តាមការកំណត់របស់គ្រូពេទ្យ ។

៤.សូមបំបៅទារកដោយទឹកដោះម្តាយតែមួយមុខគត់ ចាប់ពីពេលទារកប្រសូតភ្លាមរហូតដល់ទារកមានអាយុ ៦ខែ និងផ្តល់អាហារបន្ថែមគ្រប់មុខ គ្រប់ជីវជាតិ (បបរខាប់គ្រប់គ្រឿង) រួមជាមួយ ការបន្តបំបៅ ទឹកដោះ ម្តាយ រហូតដល់កុមារមានអាយុយ៉ាងតិច ២ឆ្នាំ។

៥.សូមប្រញាប់យកទារកទៅមន្ទីរពេទ្យភ្លាម នៅពេលឃើញសញ្ញាគ្រោះថ្នាក់ណាមួយនៃជំងឺ រលាកផ្លូវដង្ហើម ជំងឺរាក ឬជំងឺឆ្លងដទៃទៀត និងយកទារក ឬកុមារតូចដែលមានរាងកាយស្គម ឬមិនឡើងទម្ងន់សោះ ទៅពិគ្រោះ យោបល់ និងទទួលការព្យាបាលនៅមន្ទីរពេទ្យ ។

៦.បើសិនមានស្ត្រីទើបសម្រាលកូនរួចសង្ស័យថាខ្លួនឆ្លង ឬកើតជំងឺកូវីដ-១៩ ក៏នៅតែបន្តបំបៅកូន ដ៏ដែលគ្រាន់ តែស្ត្រីជាម្តាយត្រូវពាក់ម៉ាស់ លាងដៃឲ្យបានញឹកញាប់ និងដាក់ឲ្យកូនគេងឆ្ងាយពីខ្លួន ១ ម៉ែត្រកន្លះ។

សូមបញ្ជាក់ជូនថា៖ ក្រៅពីការផ្សព្វផ្សាយនេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ក៏បានផ្ដល់ជូននូវសម្ភារមួយចំនួនដែលរួមមាន អាវយឺត៣ សាប៊ូលាងដៃចំនួន ១ដុំ៕