• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សកម្មភាពផ្សព្វផ្សាយវិធានការការពារ ទប់ស្កាត់ការឆ្លងជម្ងឺកូវីត១៩ នៅស្រុកបូទុមសាគរ

នៅថ្ងៃពុធ ទី៣ ខែមីនា ឆ្នាំ ២០២១នេះ ដោយមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពប្រជាពលរដ្ឋ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា និងលោកជំទាវ  មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា  លោកស្រី គ្រី សោភ័ណ ប្រធានកិត្តិយសអនុសាខា កក្រក ស្រុកបូទុមសាគរ  បានដឹកនាំសមាជិកអនុសាខា យុវជនកាកបាទក្រហមចំនួន១៥នាក់ ស្រី ០៧នាក់ បានសហការជាមួយ រដ្ឋបាលស្រុកបូទុមសាគរ ក្រុមគ្រូពេទ្យនៃមណ្ឌលសុខភាពអណ្តូងទឹក យុវជនស.ស.យ.ក ស្រុក ចុះធ្វើយុទ្ធនាការផ្សព្វផ្សាយវិធានការ ការពារ ទប់ស្កាត់ការឆ្លងជម្ងឺកូវីត១៩ ដល់បងប្អូនប្រជាពលរដ្ឋ និងអាជីវករលក់ដូរក្នុងផ្សារអណ្តូងទឹក ស្ថិតនៅភូមិអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។

ក្រុមការងារបានប្រើប្រាស់ការចាក់ផ្សាយតាមឃោសនាសព្ទ និងផ្តល់អាល់កុល ម៉ាស ខិតប័ណ្ណ ជូនក្រុមការងារ ក្នុងការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ៖

គោលបំណងនៃយុទ្ធនាការនេះគឺដើម្បីចូលរួមបន្តផ្សព្វផ្សាយជូនដល់បងប្អូនប្រជាពលរដ្ឋឲ្យបានទូលំទូលាយស្តីពីវិធានការការពារ និងរក្សាអនាម័យ ជាពិសេសអនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាសារអប់រំនានារបស់ក្រសួងសុខាភិបាល សំដៅចូលរួមប្រយុទ្ឋប្រឆាំងទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីឌ-១៩ ទាំងអស់គ្នា ។

ក្រុមការងារបានណែនាំអំពីរបៀបរស់នៅធម្មតា តាមបែបគន្លងថ្មី និងរក្សាការពារការឆ្លងជំងឺកូវីដ-១៩ ÷

១.អនុវត្តរក្សាគម្លាតសុវត្ថិភាពឱ្យបានពី ១,៥០ម៉ែត្រ

២.លាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល ឬជែល

៣.ពាក់ម៉ាស់ការពារពេលធ្វើដំណើរទៅទីប្រជុំជន

ត្រូវគិតគូរអំពីអំពីកន្លែងដែលអ្នកត្រូវទៅ និងត្រូវរក្សាសុវត្ថភាព តាមរយះការចៀសវាងទីកន្លែងបី គឺ៖

១.កន្លែងបិទជិត មិនមានខ្យល់ចេញចូលគ្រប់គ្រាន់

២.កន្លែងមានមនុស្សអ៊ូអរ មានមនុស្សនៅជិតៗគ្នាច្រើន

៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម ។