• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សកម្មភាពផ្សព្វផ្សាយវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ កូវីដ-១៩ ដល់ប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ និងអាជីវករផ្សារស្រុកកូនមុំ ខេត្តរតនគិរី

ថ្ងៃអង្គារ ទី៣០ ខែមីនា ឆ្នាំ២០២១ មន្ត្រីប្រតិបត្តិសាខា អនុសាខាស្រុកកូនមុំ យុវជន អ្នកស្ម័គ្រចិត្តកាកបាទក្រហម សរុប១៦ នាក់ ស្រី៧ នាក់ ចុះផ្សព្វផ្សាយវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ កូវីដ-១៩ ដល់ប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ ភូមិ៣ និងអាជីវករផ្សារស្រុកកូនមុំ ខេត្តរតនគិរី ។នៅក្នុងសកម្មភាពផ្សព្វផ្សាយនេះផងដែរ សាខាបានប្រើប្រាស់សម្ភារផ្សព្វផ្សាយមាន៖ រថយន្តចាក់មេក្រូផ្សាយសារសម្លេងអប់រំ ១គ្រឿង ចាក់ផ្សាយនូវពីវិធានការចត្តាឡីស័ក ពីវិធានការការពារ និងរក្សាអនាម័យ របស់ក្រសួងសុខាភិបាល សារសម្លេងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៣កុំ ៣ការពារ និង២ចូលរួម និងកឹបផ្ទាំងរូបភាព ចំនួន ៥០ សន្លឹក ចែកនូវខិត្តប័ណ្ណស្តីពីវិធានការការពារជំងឺកូវីដ-១៩ គឺ៖ ៣កុំ និង៣ការពារ ចំនួន២០០ច្បាប់ និងខិត្តប័ណ្ណស្តីពីការរស់នៅធម្មតាតាមបែបគន្លងថ្មី ចំនួន ២០០ច្បាប់ បាញ់អាកុលលាងដៃនិងចែកម៉ាស់ ចំនួន ៣០០ ម៉ាស់ ស្មើនឹង ១០២ ខ្នងផ្ទះ ប្រជាពលរដ្ឋទទួលផលដោយផ្ទាល់និងដោយប្រយោលសរុបចំនួន៣៧៩ នាក់ ,ស្រី ១៩៤ នាក់ ៕