• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សកម្មភាពផ្សព្វផ្សាយវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ កូវីដ-១៩ ដល់ប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ និងអាជីវករស្រុកប្រាសាទសំបូរ

នៅថ្ងៃសុក្រ ទី២៦ ខែមីនា ឆ្នាំ២០២១ ដោយមានការយកចិត្តទុកដាក់ចំពោះសុខភាពប្រជាពលរដ្ឋពីសំណាក់ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខា បានចាត់ឲ្យលោក កែវ ផល នាយករងប្រតិបត្តិសាខា និងមន្ត្រីសាខា មន្ត្រីអនុសាខា ទីប្រឹក្សាយុវជន យុវជនកាកបាទក្រហមសរុបចំនួន ១៥នាក់ ស្រី ៨នាក់ បន្តចុះអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់និងការការពារការរាតត្បាតជំងឺកូវីដ ១៩ ដល់ប្រជាពលរដ្ឋធ្វើដំណើរមកផ្សារ និងអាជីវករលក់ដូរក្នុងផ្សារសាលាវិស័យ ក្នុងស្រុកប្រាសាទបល្ល័ង្ក និងផ្សារកំពង់ឈើទាល ស្រុកប្រាសាទសំបូរ ដែលមានអ្នកចូលរួមចំនួន ៥៤៦នាក់ ស្រី៣៦៣ នាក់ ។

គោលបំណងផ្សព្វផ្សាយអំពីវិធានការទប់ស្កាតនិងការការពារការរាតត្បាតជំងឺកូវីដ ១៩ បង្ហាញពីរបៀលាងដៃអោយត្រឹមត្រូវ និងផ្សព្វផ្សាយសារអប់រំរបស់ក្រសួងសុខាភិបាល ចែកខិតប័ណ្ណ ពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ ។នាឱកាសនោះ ក្រុមការងារទាំងអស់ បានរៀបចំបាញ់អាល់កុល ចែកម៉ាស់ ចែកខិតប័ណ្ណ និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប សូមអនុវត្តតាមការណែនាំ

របស់ក្រសួងសុខាភិបាល និងប្រកាន់យមនូវវិធានការការពារខ្លួនពីកូវីដ-១៩ ដូចខាងក្រោម ៖

៣ការពារ (១. ពាក់ម៉ាស ២.លាងសម្អាតដៃឲ្យបានញឹកញាប់ ៣.គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ចាប់ពី១ម៉ែត្រកន្លះឡើងទៅ ) ៣កុំ (១.កុំចូលទៅកន្លងបិទជិតគ្មានខ្យល់ចេញចូល កុំប្រើម៉ាស៊ីនត្រជាក់ច្រើនពេក ២.កុំទៅកន្លែងមានមនុស្សច្រើនកុះករ ៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម) និង២ចូលរួម (១.ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ២.ស្កេនកូដទីតាំងទប់ស្កាត់កូវីដ-១៩ )៕