• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សកម្មភាពផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ ការគាំទ្រចិត្តសាស្ត្រសង្គម សុខភាពផ្លូវចិត្តក្នុងបរិបទជំងឺកូវីដ-១៩នៅស្រុកកូនមុំ

នាថ្ងៃព្រហស្បតិ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ មន្ដ្រីប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី និង មន្ត្រីអនុសាខា ស្រុកកូនមុំ និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមបានបន្ត ចុះអប់រំផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ ការគាំទ្រចិត្តសាស្ត្រសង្គម សុខភាពផ្លូវចិត្តក្នុងបរិបទជំងឺកូវីដ-១៩ ព្រមទាំងបានបញ្ជ្រាបសារអប់រំ សុវត្ថិភាពចរាចរណ៍ផ្លូវគោគ និងសារអប់រំពីជម្ងឺគ្រុនចាញ់គ្រុនឈាម ជូនដល់ប្រជាពលរដ្ឋ រស់នៅភូមិ១ ភូមិ៣ ឃុំត្រពាំងច្រេស និងភូមិ១ ភូមិ២ ភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី ។