• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សកម្មភាពផ្សព្វផ្សាយពីវិធានការបង្ការជំងឺកូវីដ-១៩ និងធ្វើការគាំទ្រចិត្តសាស្រ្តសង្គមនៅសង្កាត់គោកចក ក្រុងសៀមរាប

ដោយមានការយកចិត្តទុកដាក់ និងគិតគូដល់សុខភាពរបស់ប្រជាពលរដ្ឋពីសំណាក់ឯកឧត្តម ទៀ សីហា ប្រធាន គណៈកម្មាធិការសាខា និងក្រោមកិច្ចសហការគាំទ្រពីសហព័ន្ធអន្តរជាតិ IFRC   នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែសីហា ឆ្នាំ២០២១ មន្រ្តីប្រតិបត្តិសាខា២ នាក់ ( ស្រី០១) រួមជាមួយ អ្នកស្ម័គ្រចិត្ត កាកបាទក្រហម សង្កាត់គោក ចក ចំនួន៧នាក់(ស្រី១)បានសហការជាមួយអាជ្ញាធរ ចុះផ្សព្វផ្សាយ ពីវិធាន ការបង្ការជំងឺកូវីដ-១៩ និងធ្វើការគាំទ្រចិត្តសាស្រ្តសង្គម ដល់ប្រជាពលរដ្ឋក្នុងសហគមន៍ ក្នុងភូមិចំនួន៣៖  ភូមិវាល ភូមិត្រពាំងសេះ និងភូមិ គោកតាចាន់ ស្ថិតក្នុងសង្កាត់គោកចក ក្រុងសៀមរាប ដែលសកម្មភាព នោះគឺ អ្នកស្ម័គ្រចិត្តកាកបាទក្រហម បានចុះរៀបចំកិច្ចពិភាក្សាជា ក្រុម តូចៗ ដែលមានចំនួន ក្រោម២០នាក់ ក្នុងសហគមន៍ ដើម្បីបញ្ជ្រាប ពីបញ្ហា សុខភាព ផ្លូវចិត្តក្នុងបរិបទជំងឺកូវីដ-១៩ ដើម្បីឲ្យប្រជាពលរដ្ឋចេះ ប្រើប្រាស់ ការ រស់នៅតាមបែបគន្លងថ្មី ដោយអនុវត្តជាប្រចាំពីវិធានការ ៣ ការពារ (ពាក់ម៉ាស់ លាងដៃ រក្សាគម្លាតសុវត្ថិភាព) ៣កុំ(កុំចូលទៅកន្លែងបិទជិត កុំទៅកន្លែងមានមនុស្សច្រើនកុះករ កុំប៉ះពាល់គ្នានិងឱបថើបគ្នា)និង ២ចូលរួម (ចូលរួមចាក់វ៉ាក់សាំង  និង ស្កេនកូដទីតាំងទប់ស្កាត់កូវីដ-១៩) មានចែកខិតប័ណ្ណសារសុខភាព ស្តីពីជំងឺកូវីដ ១៩ រូបភាពផ្ទាំងធំ សារ សុខភាពតាមរយៈឃោសនស័ព្ទ ក្នុងនោះផងដែរក៏បានធ្វើការ សម្ភាសន៍ដល់ប្រជាពលរដ្ឋអំពីបញ្ហាដែលកើតមានចំពោះគាត់ក្នុងបរិបទកូវីដ ១៩ ដើម្បីស្វែងរក ដំណោះស្រាយ រស់នៅ ប្រកបដោយសុវត្ថិភាពផងដែរ។