• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សកម្មភាពផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ និងការអប់រំផ្នែកច្បាប់នៅខណ្ឌសែនសុខ

នាថ្ងៃចន្ទ ទី៣០ ខែសីហា ឆ្នាំ២០២១នេះសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ សហការជាមួយអង្គការសកម្មភាពដើម្បីកុមារ (APLE ) បានចុះអប់រំផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ និងការអប់រំផ្នែកច្បាប់ ព្រមទាំងការឆ្លើយតបចំពោះការរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទលើកុមារ នាពេលព្រឹកជូនដល់មន្ត្រីសាលាខណ្ឌ មន្ត្រីសង្កាត់ ប្រធាន និងអនុប្រធានភូមិ សរុបចំនួន១២នាក់ នៅសាលាសង្កាត់គោកឃ្លាង ព្រមទាំងនាពេលល្ងាច ចំនួន១២នាក់ទៀត នៅសាលាសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ កម្មវិធីនេះមានការសម្របសម្រួលពីលោកស្រី ហង្ស ណាវី ប្រធានការិយាល័យសុខភាព និងជានាយិកាអគារផ្កាម្លិះ ព្រមទាំងលោក ណេង វណ្ណៈ តំណាងអង្គការសកម្មភាពដើម្បីកុមារ ។
គោលបំណងនៃការចុះអប់រំផ្សព្វផ្សាយនេះគឺ៖
១-ដើម្បីអប់រំផ្សព្វផ្សាយជូនដល់ពួកគាត់ឲ្យកាន់តែយល់ច្បាស់ថែមទៀតពីជំងឺកូវីដ១៩ និងបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ និង៣កុំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សំដៅចូលរួមប្រយុទ្ឋប្រឆាំងទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ១៩ ទាំងអស់គ្នា ។
២-បញ្ច្រាប និងចែករំលែកនូវចំណេះដឹងពីសិទ្ធិកុមារ ការរំលោភបំពាន របៀបរាយការណ៍ និងវិធានការបង្ការការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ដែលជាមូលដ្ឋានសម្រាប់ពួកគាត់ក្នុងការអនុវត្ត ក៏ដូចជាផ្សព្វផ្សាយបន្តនៅក្នុងមូលដ្ឋាន ជាពិសេសស្របពេលដែលប្រទេសយេីងកំពុងរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ដែលកុមារមិនអាចចេញទៅរៀននៅសាលាបាន ដែលតម្រូវឲ្យរៀនតាមប្រព័ន្ធអនឡាញ ហើយក៏មានការប្រើប្រាស់ប្រព័ន្ធអនឡាញច្រើន ។
៣-ដំណោះស្រាយផ្លូវច្បាប់ក្នុងករណីមានការកេងប្រវ័ញ្ច និងជួញដូរផ្លូវភេទលើកុមារ ដើម្បីបង្កើនចំណេះដឹង និងមធ្យោបាយការពារកុមារ ព្រមទាំងមានឆន្ទៈក្លាហានឆ្លើយតបនៅពេលជួបហានិភ័យនៃការរំលោភបំពានផ្លូវភេទ ៕