• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សកម្មភាពផ្សព្វផ្សាយពីវិធានការ៣ការពារ ៣កុំ និង២ចូលរួម និងការអប់រំផ្លូវចិត្ត នៅស្រុកត្បូងឃ្មុំ

រយ:ពេល ៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃសៅរ៍ ដល់ថ្ងៃពុធ ត្រូវនឹងថ្ងៃទី  ១៤ ដល់១៨ ខែ  សីហា ឆ្នាំ  ២០២១នេះ ក្រុមការងារសាខា រួមមាន  លោក ហ៊ឹម ហ៊ុន នាយករងសាខា និងលោក ពេជ្រ ប៉ុណ្ណាកា ប្រធានការិយាល័យសុខភាព និងគ្រោះមហន្តរាយសាខា ដឹកនាំកម្លាំងអនុសាខា និងអ្នកស្ម័គ្រចិត្ត ចុះធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋ  ចំនួន១០ភូមិ នៃឃុំចំនួន៥ ស្ថិតនៅក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំដែលបានការជួយឧបត្ថម្ភគាំទ្រថវិកាពីសហព័ន្ធអន្តរជាតិកាកបាទក្រហម  អឌ្ឍចន្ទក្រហម តាមរយៈគម្រោងត្រៀមបង្ការ និងឆ្លេីយតបចំពោះការរាតត្បាតនៃជំងឺកូវីដ១៩  ទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា  ។

យុទ្ធនាការនេះ ធ្វើឡើងក្នុងគោលបំណង ផ្សព្វផ្សាយជូនដល់បងប្អូន ប្រជាពលរដ្ឋឱ្យបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួនពីវិធានការ ទប់ស្កាត់ និងការពារជំងឺកូវីដ១៩  របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា  គឺ៖  ៣ ការពារ  ៣ កុំ  និង២ចូលរួម សំដៅចូលរួមប្រយុទ្ឋប្រឆាំងទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ១៩ ទាំងអស់គ្នា   ព្រមទាំងធ្វើការប៉ាន់ប្រមាណពីតម្រូវការរបស់សហគមន៍ស្តីពីសុខភាពផ្លូវចិត្ត ចិត្តសាស្ត្រសង្គម ការចូលរួម និងការទទួលខុសត្រូវរបស់សហគមន៍ ក្នុងបរិបទជំងឺកូវីដ១៩  ។ សម្រាប់ព័ត៌មានបន្ថែម ឬមានករណីសង្ស័យ សូមទំនាក់ទំនងតាមលេខទូរស័ព្ទ ១១៥ ដោយឥតគិតថ្លៃ ។

សម្ភារៈដែលបានប្រើប្រាស់ក្នុងយុទ្ធនាការនេះរួម៖  មេក្រូ ខិត្តប័ណ្ណ ៣ការពារ ៣កុំ ចំនួន៣០០សន្លឹក វិធីទប់ស្កាត់ជំងឺកូវីដ១៩ខ្នាតA4 ចំនួន៥០០សន្លឹក វិធីទប់ស្កាត់កូវីដ១៩ ផ្ទាំង៣០០ផ្ទាំង ម៉ាសចំនួន១០ប្រអប់ និងអាល់ចំនួន១៥លីត្រ៕