• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សកម្មភាពផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ នៅតាមប៉ុស្តិឈជើងប្រចាំការត្រួតពិនិត្យ ព្រំប្រទល់ខេត្តកែប និងកំពត

នាថ្ងៃចន្ទ ទី១២ ខែមេសា  ឆ្នាំ២០២១  ឯកឧត្តម សោម ពិសិដ្ឋ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកែប បានអញ្ជើញចុះធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ នៅតាមប៉ុស្តិឈជើងប្រចាំការត្រួតពិនិត្យ ព្រំប្រទល់ខេត្តកែប និងកំពតចំនួន៣ទីតាំង ។ គោលបំណងនៃយុទ្ធនាការនេះ គឺ ដើម្បីចូលរួមបន្តផ្សព្វផ្សាយជូនដល់បងប្អូន ប្រជាពលរដ្ឋឲ្យបានទូលំទូលាយស្តីពី  វិធានការ ទប់ស្កាត់ និងការពារជំងឺកូវីដ១៩  របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី  គឺ៖  ៣  ការពារ  និង  ៣  កុំ  និង២ចូលរួម សំដៅចូលរួមប្រយុទ្ឋប្រឆាំងទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ១៩ ទាំងអស់គ្នា  ។

សូមបញ្ជាក់ថា៖  ក្នុងយុទ្ធនាការនេះ  មានការចុះចែកជូនម៉ាស់  ពិនិត្យកំដៅ ខិត្តប័ណ្ណអប់រំ  ស្តីពី ៣  ការពារ   និង  ៣  កុំ  ព្រមទាំងសារអប់រំអំពីការរស់នៅតាមបែបគន្លងថ្មី ជូនដល់បងប្អូនប្រជាពលរដ្ឋ

ដែលធ្វើដំណើរតាមដងផ្លូវសរុបបានចំនួន ៥៨០នាក់ ។ ក្នុងឱកាសនោះផងដែរ ឯកឧត្តម ប្រធាន

ក៏បានផ្តល់ជូននូវគ្រឿងឧបភោគ បរិភោគ មួយចំនួន ជូនដល់កម្លាំងឈជើងនៅតាមប៉ុស្តិប្រចាំ

ការ២៤ម៉ោង លើ២៤ម៉ោង នីមួយៗ ដែលជា អំណោយដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា  ទាំង ៣ប៉ុស្តិ សរុបរួមមាន៖

អង្ករ ៣០០ គ,ក្រ,   ត្រីខកំប៉ុង៩ឡូ    បាកាស១៥ កេះ  ទឹកបរិសុទ្ទអង្គរពូរ៉ូ៣០កេះ    ម៉ាស់១,៥០០ ជែល១២ ដប   ស្រោមដៃ៣០០ កៅស៊ូតង់ (ឆ្អឹងដែក) ៣  ខិតបណ្ណអប់រំជំងឺកូវីដ១៩ ៣កុំ និង៣ការ

ពារ ៣០០ សន្លឹក   ខិតបណ្ណអប់រំស្តីពីការរស់នៅតាមបែបគន្លងថ្មី ៣០០ សន្លឹក   ថវិកា ចំនួន  ៣,០០០,០០០ រៀល