• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សកម្មភាពផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ ក្នុងក្រុងស្វាយរៀង

នាព្រឹកថ្ងៃសៅរ៍ ទី២០ ខែមីនា ឆ្នាំ២០២១ លោកជំទាវពៅ សុភាព ហេរញ្ញឹកគណៈកម្មាធិការ សាខា ដឹកនាំក្រុមការងារសាខាយុវជន និងអ្នកស្ម័គ្រចិត្ត ចុះធ្វើយុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ក្នុងក្រុងស្វាយរៀងត្រង់ចំណុចរង្វង់មូលផ្លូវហាយ វ៉េមុខមន្ទីរអប់រំខេត្ត នៅមុខវិទ្យាល័យស្វាយរៀង និងនៅភ្លើងស្តុបសួនតាឌី មានអ្នកចូលរួម សរុបចំនួន៥៥០នាក់ ស្រី ៣៧០ នាក់ ។  ក្នុងថ្ងៃនេះដែរក្រុមការងារសាខាបានចែកម៉ាស់ ខិត្តប័ណ្ណផ្សព្វផ្សាយពីវិធានការការពារខ្លួនពីកូវីដ-១៩ និយមន័យករណីសង្ស័យជំងឺកូវីដ-១៩ ចំនួន៧៥០បណ័្ណ របៀបលាងសម្អាតដៃជាមួយសាប៊ូ នឹងទឹក ចំនួន ៧៥០ បណ័្ណ និងវិធីកាត់បន្ថយហានិភ័យ ពីការឆ្លងជំងឺកូវីដ-១៩ ចំនួន ៧៥០ បណ័្ណ (សរុបអស់ម៉ាស់ចំនួន ១.៨៥០ សន្លឹក ខិត្តប័ណ្ណផ្សព្វផ្សាយកូវីដ-១៩ សរុបចំនួន ២.៤៥០ ប័ណ្ណ) ព្រមទាំងបានផ្សព្វផ្សាយសារ អប់រំរបស់ក្រសួងសុខាភិបាល និងអនុក្រិត្យស្តីពីវិធានការសុខាភិបាលដើម្បី ទប់ស្កាត់ការឆ្លងនៃជំងឺកូវីដ-១៩ ដោយប្រដាប់បំពងសម្លេងតាមរថយន្ត នៅតាមទីប្រជុំជននានាក្នុងខេត្ត ។

ក្នុងឱកាសនោះលោកជំទាវ ពៅ សុភាព បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដល់បងប្អូនទាំងអស់ដោយក្តីនឹករលឹក ។ លោកជំទាវ ក៍បានលើកឡើងថា ចាប់តាំងពីព្រឹត្តិការណ៍ ២០ កុម្ភៈ បានផ្ទុះឡើង យើងទាំងអស់គ្នាមានការ ព្រួយបារម្ភជាខ្លាំង អំពីលទ្ធភាពនៃការរីរាលដាលជាបន្តបន្ទាប់នៅក្នុង សហគមន៍ ហេតុនេះក្នុងនាមជាជំនួយការ ឱ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌ សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានយកចិត្តទុក្ខដាក់ ជាចម្បងក្នុងការរួមចំណែកទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នេះ ដោយក្រុមប្រតិបត្តិសាខាបានចុះអប់រំ ផ្សព្វផ្សាយជាហូរហែទាំងនៅក្នុងសហគមន៍ និង នៅតាមគ្រឹះស្ថានសិក្សាព្រោះដូចយើងទាំងអស់គ្នាបានដឹង ហើយ ថា នេះជាដំណាក់កាលដែលយើងទាំងអស់គ្នា ត្រូវប្រុងប្រយ័ត្ន ខ្ពស់ បំផុត ចំពោះជំងឺដ៏កាចសាហាវនេះ ។  លោកជំទាវ ពៅ សុភាព ក៏បានថ្លែងអំណរគុណ និងសសើរដល់ក្រុមការងារ ក៍ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានលះបង់អស់កម្លាំងកាយចិត្ត និងពេលវេលាផ្ទាល់ខ្លួនដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ កុំឱ្យរីករាលដាលកាន់តែធំឡើង និងបានអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋ ទាំងអស់ ត្រូវគោរពឱ្យបានខ្ជាប់ខ្ជួន នូវវិធានការ ៣ ការពារ និង ៣ កុំ និងចូលរួមពិនិត្យកំដៅ លាងដៃឱ្យបាន គ្រប់គ្នា ។