• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សកម្មភាពផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋ អាជីវរក ក្នុងផ្សារបានលុង

នៅព្រឹកថ្ងៃពុធ ទី៣ ខែមីនា ឆ្នាំ២០២១ នេះ លោកឌឹម ណាត នាយកសាខា មន្ត្រីសាខា អនុសាខា  យុវជន អ្នកស្ម័គ្រចិត្តកាកបាទក្រហម សរុបចំនួន៣២ ស្រី១៣ នាក់ ចុះធ្វើយុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋ អាជីវរកក្នុងផ្សារបានលុង ខេត្តរតនគិរី ប្រមាណ៦០០នាក់   ដើម្បីពង្រឹងការចូលរួមទប់ស្កាត់ការីករាលដាលនៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ។ ក្នុងយុទ្ធនាការផ្សព្វផ្សាយនេះ សាខាខេត្តបានប្រើប្រាស់ អាកុលលាងដៃ  ចែកម៉ាសចំនួន១២០០ ម៉ាស់ ប័ណ្ណផ្សព្វផ្សាយតូច១៥០ សន្លឹក ប័ណ្ណសន្លឹកបត់១០០ សន្លឹក និងប័ណ្ណសុវត្ថិភាពចរាចរណ៍១៥០ សន្លឹក និង ចាក់សារសំឡេង ផ្សព្វផ្សាយជូនដល់បងប្អូនប្រជាពលរដ្ឋឲ្យបានទូលំទូលាយស្តីពីវិធានការការពារ និងរក្សាអនាម័យ ជាពិសេសអនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា “៣ ការពារៈ ពាក់ម៉ាស់ លាងដៃ គម្លាតសង្គម គម្លាតបុគ្គល”  “៣កុំៈ កុំចូលកន្លែងបិទជិត គ្មានខ្យល់ចេញចូល កុំទៅកន្លែងមានមនុស្សច្រើន កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំឱបគ្នា”  និង សារអប់រំនានារបស់ក្រសួងសុខាភិបាលរួមមាន៖

១. លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុលលាងដៃ ឬអាល់កុលហ្សែល ។

២. ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ ដោយប្រើកែងដៃ ឬក្រដាសអនាម័យ រួចបោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ ។

៣. ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ ។

៤.ជៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់ ។

៥.បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ ។

៦. ស្វាគមន៍ដោយសំពះ ជំនួសការចាប់ដៃ ។

សម្រាប់ព័ត៌មានបន្ថែម ឬមានករណីសង្ស័យ សូមទំនាក់ទំនងលេខទូរស័ព្ទ១១៥ ដោយឥតគិតថ្លៃ ៕