• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សកម្មភាពផ្សព្វផ្សាយពីវិធានការការពារជំងឺកូវីដ-១៩នៅសង្កាត់ស្វាយរលំ សិត្បូនិងរកាខ្ពស់

សាខា​ កក្រក​ ខេត្តកណ្តាល ៖ នៅថ្ងៃថ្ងៃអង្គារ៍ ១កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចាត់ឲ្យក្រុមក្រុមប្រតិបត្តិសាខា​ ដឹកនាំកម្លាំងអ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា សរុប ១១នាក់ ស្រី ៣នាក់ ក្នុងនោះមាន៖ ក្រុមប្រតិបត្តិសាខា ៤នាក់ ,អនុសាខាក្រុងតាខ្មៅ ១នាក់ ,អ្នកស្ម័គ្រចិត្ត ៣នាក់ និងយុវជនកាកបាទក្រហមកម្ពុជា ៣នាក់ និងមានការសហការជាមួយអាជ្ញាធរសង្កាត់ទាំងបីខាងលើ បានចុះអប់រំផ្សព្វផ្សាយពីវិធានការការពារជំងឺកូវីដ-១៩ ជូនដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងផ្សារស្វាយរលំ ផ្សារសិត្បូ និងនៅតាមដងផ្លូវ២១A តាមភូមិនានា នៅក្នុងសង្កាត់ស្វាយរលំ ,សង្កាត់សិត្បូ និងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

គោលបំណង គឺដើម្បីចូលរួមផ្សព្វផ្សាយជូនដល់បងប្អូន​ប្រជាពលរដ្ឋទូទៅ ឲ្យបានយល់ដឹងទូលំទូលាយ អំពីវិធានការការពារ និងថែរក្សាអនាម័យ ជាពិសេសអនុវត្តឲ្យបាននូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាសារអប់រំនានារបស់ក្រសួងសុខាភិបាល សំដៅចូលរួមប្រយុទ្ឋប្រឆាំងទប់ស្កាត់ការរីករាលដាលជាសកលនៃជំងឺឆ្លងកូវីដ-១៩ ទាំងអស់គ្នា​ក្នុងសហគមន៍ ។

សូមបញ្ជាក់ជូនថា៖​ ពាក់ព័ន្ធនឹងការងារផ្សព្វផ្សាយនេះ ក្រុមការងារក៏បានប្រើប្រាស់នូវឧគ្ឃោសនសព្ទ ១គ្រឿង ដោយមានចាក់សារអប់រំផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាលតាមរថយន្តចល័ត និងបានចែកខិត្តប័ណ្ណពីវិធីលាងសម្អាតដៃ ,វិធានការបង្ការជំងឺកូវីដ-១៩ ចំនួន ៣៥០ច្បាប់ និងចែកម៉ាស់ បានចំនួន ៤០០បន្ទះ ជូនដល់បងប្អូនប្រជាពលរដ្ឋផងដែរ ៕