• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សកម្មភាពផ្សព្វផ្សាយពីវិធានការបង្ការ និងការពារជំងឺកូវីដ-១៩ នៅក្រុងស្ទឹងត្រែង

នៅថ្ងៃព្រហស្បតិ៍ ១រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា  ឆ្នាំ២០២០ ដោយមានការយកចិត្តទុកដាក់ខ្ពស់  និងការអនុញ្ញាតពីឯកឧត្តម ម៉ុម  សារឿន  ប្រធានគណៈកម្មាធិការសាខាបានចាត់ឲ្យក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្ត និងមានការចូលរួមពីអ្នកស្ម័គ្រចិត្តភូមិ បានចុះធ្វើយុទ្ធនាការផ្សព្វផ្សាយដល់ខ្នងផ្ទះប្រជាពលរដ្ឋ  និងចាក់ឧគ្ឃាសនាសព្ទស្តីពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ ចំនួន២ភូមិ នៅក្នុងភូមិថ្មលាភ និងភូមិលើ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដែលគម្រោងនេះមានឈ្មោះថាគម្រោងត្រៀមបង្ការ

និងឆ្លើយតបចំពោះការរាត្បាតនៃជំងឺកូវីដ-១៩  ដែលសាខាបានទទួលការឧបត្ថម្ភដោយ សហព័ន្ធអន្តរជាតិកាកបាទក្រហម  និងអឌ្ឍចន្ទក្រហម  ឬហៅកាត់ថា (IFRC)។

សាខាខេត្តបានចែកសាប៊ូProtex  ដល់ដៃប្រជាពលរដ្ឋចំនួន៧៦ដុំ  និងបានចែកម៉ាសចំនួន ១០០សន្លឹក បិទPosterស្តីពីវិធីកាត់បន្ថយមហានិភ័យពីការឆ្លងជំងឺកូវីដ១៩  ដល់ជញ្ជាំងផ្ទះប្រជាពលរដ្ឋចំនួន ៤៩សន្លឹក  ដល់ខ្នងផ្ទះចំនួនប្រមាណ៤៦ផ្ទះ ដែលមានប្រជាពលរដ្ឋចូលរួមចំនួន ១២៨នាក់ មានស្រី៧៤នាក់ និងចែកប័ណ្ណប្រកាសស្តីពីរបៀបលាងសម្អាតដៃជាមួយសាប៊ូនិងទឹកចំនួន៥៨សន្លឹក  ដែលសាខាបានទទួលបានពីកាកបាទក្រហមកម្ពុជា ដើម្បីអប់រំផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ និងមានអត្ថន័យអប់រំដូចខាងក្រោម ៖

១-លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុលលាងដៃ ឬអាល់កុលហ្សែល

២-ខ្ទប់មាត់ និងច្រមុះនៅពេលក្អក និងកណ្តាស់ ដោយកន្សែង ក្រមា ក្រដាស ឬដោយកែងដៃ

៣-ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នក ដែលមានគ្រុនក្តៅ ក្អកឬផ្តាសាយ

៤-ជៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់

៥-ចម្អិនសាច់ ឬស៊ុតឱ្យបានឆ្អិនល្អ

៦-ជៀសវាងប៉ះពាល់ជាមួយសត្វព្រៃរស់ ឬកន្លែងចិញ្ចឹមសត្វ ដោយគ្មានពាក់សម្ភារការពារខ្លួន ។

ឆ្លៀតក្នុងឱកាសនោះដែរ មន្ត្រីសាខា និងអ្នកស្ម័គ្រចិត្តភូមិ បានបញ្រ្ជាបការអប់រំផ្សព្វផ្សាយបន្ថែមអំពី វិធានការការការពារជំងឺគ្រុនឈាម និងគ្រុនឈីក ដោយការអនាម័យសំអាតបរិស្ថាន លប់ភក់ជ្រាំ បំផ្លាញជម្រកមូសខ្លាញី និងការទុកដាក់ទឹកផឹកអោយមានសុវត្តិភាពតាមគ្រួសារផងដែរ។