• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សកម្មភាពផ្សព្វផ្សាយពីវិធានការបង្ការ និងការពារជំងឺកូវីដ-១៩ នៅស្រុកបូរីជលសារ ខេត្តតាកែវ

នៅថ្ងៃព្រហស្បតិ៍ ១រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ បានសហការជាមួយអាជ្ញាធរឃុំព្រែកអាជី ដឹកនាំក្រុមកាកបាទក្រហមឃុំព្រែកអាជី អ្នកស្ម័គ្រចិត្តកាកបាទក្រហមភូមិទាំង៦ក្នុងឃុំព្រែកអាជី ចុះទៅផ្សព្វផ្សាយពីវិធានការបង្ការ និងការពារជំងឺកូវីដ-១៩  នៅតាមទីប្រជុំជននិងតាមផ្ទះប្រជាពលរដ្ឋក្នុងមូលដ្ឋានភូមិទី១ ភូមិទី២ ភូមិទី៣ ភូមិទី៤ ភូមិទី៥ និងភូមិទី៦ នៃឃុំព្រែកអាជី ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ក្នុងឱកាសនោះក្រុមការងារទាំងអស់ បានចុះផ្សព្វផ្សាយទៅតាមទីតាំងដែលបានគ្រោងទុក

មានដូចជាតាមខ្នងផ្ទះប្រជាពលរដ្ឋ តាមផ្សារ តាមទីកន្លែងរស់នៅប្រមូលផ្ដុំ ដូចជាវត្តអារាម និងទីសាធារណៈ។ ការផ្សព្វផ្សាយមានដូចជា ផ្សព្វផ្សាយផ្ទាល់មាត់  ការចែកសារអប់រំជារូបភាព ការអនុវត្តន៍បង្ហាញពីរបៀបលាងដៃ  ការផ្តល់សម្ភារអប់រំ និងចាក់សារអប់រំការយល់ដឹងពីជំងឺកូវីដ-១៩ ដែលបានរៀបចំដោយក្រសួងសុខាភិបាល តាមឧបករណ៍បំពងសម្លេងដែលបំពាក់លើរថយន្តសាខា និងនៅតាមភូមិ   និមួយៗទៀតផងដែរ៕